ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា ANATEL បញ្ជាក់អំពីថាមពលថ្មរបស់ស្មាតហ្វូន Samsung Galaxy A50

Galaxy A50 គឺជាស្មាតហ្វូនស៊េរីថ្មីមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រកូល A-series ដែលគ្រោងនឹងប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំនេះផងដែរ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះមួយចំនួនកាលពីប៉ុន្មានសប្តាហ៍នេះក៏បែកធ្លាយ ហើយនៅថ្ងៃនេះវាក៏មានការបញ្ជាក់អំពីថាមពលថ្មរបស់វាផងដែរ។

image

ថាមពលថ្មរបស់ស្មាតហ្វូននេះគឺមានការបញ្ជាក់ដោយទីភ្នាក់ងារទូរគមនាគមន៍របស់ប្រទេសប្រេស៊ីលគឺ ANATEL ដែលថាមពលថ្មនេះគឺមានលេខម៉ូដែល EB-BA505ABU ហើយវាមានទំហំ 3,900mAh (~4,000mAh) ។ ស្មាតហ្វូន Galaxy A50 បង្ហាញខ្លួននៅលើ Geekbench ដែលមានលេខកូដ SM-A505FN ។

image

ថាមពលថ្មរបស់ស្មាតហ្វូន Galaxy A50 គឺមានទំហំតូចជាងស្មាតហ្វូន Galaxy M20 (5000mAh) ប៉ុន្តែធំជាងស្មាតហ្វូន Galaxy M10 (3,400mAh) ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.2-inch display និងបន្ទះឈីប Exynos 9610 processor ។ វាមានរ៉េមទំហំ 4GB/64GB និង 6GB/128GB ។ កាមេរ៉ាខាងក្រោយរបស់វាមាន ៣ គ្រាប់ និងកាមេរ៉ាខាងមុខទំហំ 24MP ហើយវាក៏ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕