ព័ត៌មាន

Samsung SM-P205 ប្រទះឃើញនៅលើ Geekbench សង្ស័យជា Galaxy Tab A (2019)

ផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលមានលេខម៉ូដែល SM-P205 ត្រូវប្រទះឃើញនៅលើ Geekbench ។ វាត្រូវគេជឿជាក់ថាជា Galaxy Tab A (2019) ដែលជាជំនាន់បន្ទាប់របស់ Galaxy Tab A 10.1 (2016) ។

 image

នៅលើ Geekbench នេះបង្ហាញថា ឧបករណ៍នេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 បន្ទះឈីប Exynos 7885 14nm chipset 2 x Cortex A73 cores clocked នៅក្នុងល្បឿន 2.2GHz + 6 x Cortex A53 cores clocked 1.6GHz ។

image

ថេប្លេតនេះប្រហែលជាប្រើប្រាស់ជាមួយនឹងប៊ិច S Pen ផងដែរ៕