ព័ត៌មាន

លក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូន Samsung Galaxy A50, A30 និង A10 ត្រូវទម្លាយ!

របាយការណ៍ថ្មីៗជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ឆាប់ៗនេះនឹងធ្វើទីផ្សារជោរជន់នៅក្នុងប្រទេសឥណ្ឌាតាមរយៈការបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលគឺ Galaxy A-series ។ វាមានស្មាតហ្វូនជាច្រើនដូចជា  Galaxy A10, Galaxy A20  និង  Galaxy A30 ដែលនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ខណៈពេលដែលស្មាតហ្វូន Galaxy A50 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ២ នៅក្នុងឆ្នាំនេះ។

image

ស្មាតហ្វូន Galaxy A50 នឹងមានអេក្រង់ទំហំ 6.4-inch AMOLED display និងតួខ្លួន 3D Plastic ។ អេក្រង់របស់វាជាប្រភេទ Infinity-U display full HD+ និង 19:5:9 aspect ratio ។ វាប្រើប្រាស់នូវបន្ទះឈីប Exynos 9610 chipset រ៉េមទំហំ 4 GB RAM + 64 GB storage និង 6 GB RAM + 128 GB storage ។ វាមានថាមពលថ្ម 4,000mAh និងបច្ចេកវិទ្យា 15W fast charging តាមរយៈ USB-C ។

Galaxy A30 ប្រើប្រាស់កាមេរ៉ាភ្លោះ f/1.9 aperture 16-megapixel + f/2.2 aperture 5-megapixel ultra wide-angle lens ។ សម្រាប់កាមេរ៉ាខាងមុខ f/1.9 aperture 16-megapixel selfie ។ វាមានទំហំ 3 GB RAM + 32 GB storage និង 4 GB RAM + 64 GB storage និងប្រព័ន្ធស្កេនក្រយ៉ៅដៃនខាងក្រោយ។ ស្មាតហ្វូន Galaxy A30 និង Galaxy A50 នឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Samsung Pay Mini, Bixby assistant, Pixel Merging, Background Blur, Scene Optimizer, Flaw Detection, Smart Beauty, Selfie Focus, Pro Lighting, AR Stickers, Dolby Atmos, Dual Messenger, Secure Folder, Samsung Health, Adaptive Wi-Fi, Always-On Display, Smart Manager, Samsung Mall និង dual VoLTE ។

ស្មាតហ្វូន Galaxy A10 មានវិមាត្រ 155.6 x 75.6 x 7.94mm អេក្រង់ទំហំ 6.2-inch Infinity-V display HD+ បន្ទះឈីប Exynos 7884B octa-core processor រ៉េម 3GB + 32GB ថាមពលថ្ម 4,000mAh កាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5-megapixel ៕