ព័ត៌មាន

ទីបំផុត! ស្មាតហ្វូន Samsung Galaxy S10+ ត្រូវទម្លាយនៅក្នុងវីដេអូបែកធ្លាយថ្មីមួយ!

នៅក្នុងវីដេអូខ្លីមួយបង្ហាញអំពីការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10+ ដែលត្រូវបញ្ចេញដោយ Mobile Fun ។ បើទោះបីនេះជាវីដេអូខ្លីក៏ដោយ ប៉ុន្តែវាបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះយ៉ាងស្រស់ស្អាត។

image

នៅលើផ្នែកខាងមុខរបស់ស្មាតហ្វូន Galaxy S10+ នេះមានស្គ្រីនការពារ។ វាប្រហែលជាមានកាមេរ៉ាភ្លោះនៅខាងមុខ និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint sensor ផងដែរ។

image

ស្មាតហ្វូន Galaxy S10+ ត្រូវគេរំពឹងថានឹងមានអេក្រង់ទំហំ 6.4-inch AMOLED display  ជាមួយនឹងការរចនារូបរាង Infinity-O ។ វាប្រហែលជាមានកាមេរ៉ាភ្លោះខាងមុខទំហំ 10-megapixel + 8-megapixel រួមជាមួយនឹងបន្ទះឈីប Snapdragon 855 ឬ Exynos 9820 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB ។ វាប្រហែលជាដំណើរការនូវ OneUI ជាមួយនឹង Android 9 Pie និងថាមពលថ្ម 4000mAh រួមជាមួយនឹងបច្ចេកវិទ្យា rapid charging, wireless charging និង reverse wireless charging ផងដែរ។ សម្រាប់ Galaxy S10+ ក៏មានរ៉េមទំហំ 12GB + 1TB Storage ផងដែរ៕