ព័ត៌មាន

Wow!!!! SINGTECH បញ្ចេញទូរស័ព្ទស៊េរីថ្មី ២ ម៉ូដែល តម្លៃសមរម្យ គុណភាពល្អ និងស៊ីវិល័យបំផុត

នៅក្នុងសតវត្ស៍ទី ២១ សម័យបច្ចេកវិទ្យានេះ មនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បាននូវអ្វីដែលទំនើប និង​ស៊ីវីល័យដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរឡើង។ ស្មាតហ្វូនគឺជាជម្រើសតែមួយគត់ក្នុងការប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយ និងនៅជុំវិញពិភពលោក ។

ថ្មីៗនេះ ក្រុមហ៊ុន​ SINGTECH បានបញ្ចេញទូរស័ព្ទដៃពីរម៉ូដែលទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាច្រើន ជាពិសេសសម្រាប់ពូមីង បងប្អូនដែលរស់នៅតាមទីជនបទស្រុកស្រែចំការគឺSINGTECH Smart Phone H2 និង SINGTECH Smart Phone Q2 ។

image

SINGTECH Smart Phone H2 គឺជាស្មាតហ្វូនដែលត្រូវបានបង្កើត និងរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយរូបរាងស្រឡូន អេក្រង់ធំល្មមគួរឲ្យស្រលាញ់ ហើយសក្តិសមមែនទែនសម្រាប់អតិថិជនប្រើប្រាស់នៅតាមបណ្ដាខេត្ដ និងទីជនបទនានាព្រោះតែមានតម្លៃធូរថ្លៃ ខប់ៗហ្មង។តម្លៃរបស់ទូរស័ព្ទនេះគឺប្រហែលជា 260,000 រៀល ឬ ​65$ តែប៉ុណ្ណោះ។

លោកអ្នកនឹងមានអារម្មណ៏ថាល្អឥតខ្ចោះជាមួយល្បឿនអ៊ីនធឺណិត (INTERNET) H+ ល្បឿនលឿនអស់ស្ទះពេលបានទស្សនានៅលើ YOUTUBE, FACEBOOK និងការលេងហ្គេមជាដើមព្រោះមានទំហំផ្ទុកធំគូរសម និងសក្តិសមប្រើប្រាស់ ចំនែកឯពណ៌វិញគឺដឹងតែពេញចិត្ដហ្មង ស្វាយលាយខៀវ មែនអត់ ALL NOB!!!

SINGTECH Smart Phone H2 មានអេក្រង់ទំហំ 5.5 អ៊ិញងាយស្រួលកាន់ ងាយស្រួលប្រើប្រាស់ កាម៉េរាក្រោយទំហំ 8 មេហ្គាភិចសែលអមដោយកាម៉េរាភ្លោះផងដែរ។ កាម៉េរាខាងមុខទំហំ 5 មេហ្គាភិចសែលថតរូប Selfie ច្បាស់ពេញចិត្តស្តូកតែម្តង ពិសេសវាភ្ជាប់ជាមួយនឹងអង្គចងចាំផ្ទុកទិន្នន័យ RAM 1GB ម៉េមូរីក្នុងម៉ាស៊ីន 16GB និងអាចថែមម៉េមូរីខាងក្រៅបានទៅដល់ 32GB ថែមទៀត.

អ្នកណាៗក៏គេប្រើ SINGTECH Smart Phone H2 ដែរ…..ចុះអ្នកវិញ?

 SINGTECH Smart Phone Q2 ជាម៉ូដែលស្មាតហ្វូននៃបច្ចេកវិទ្យាថ្មីមួយទៀត ដែលបានរចនាឡើងមានរូបរាងលក្ខណៈសមញ្ញ និងកាន់តែងាយស្រួលប្រើប្រាស់។ ទូរស័ព្ទនេះមានការទាក់ទាញបំផុតហើយ និងសក្តិសមឥតទាស់សម្រាប់អតិថិជនប្រើប្រាស់នៅតាមបណ្ដាខេត្ដនិងទីជនបទនានាដោយសារតែតម្លៃធូរថ្លៃមិនគួរឲ្យជឿ។ ស្មាតហ្វូនស៊េរីថ្មីនេះថែមទាំងមានលក្ខៈសម្បត្តិ និងគុណប្រយោជន៍កាន់តែល្អបំផុតនោះគឺៈ សេវាខ្លាំងអ៊ីនធឺណិត (INTERNET) 4G ល្បឿនលឿន អេក្រង់ធំទំហំ 5 អ៊ិញភ្លឺច្បាស់ត្រជាក់ភ្នែកល្អ ងាយស្រួលប្រើប្រាស់ដោយបំពាក់មកជាមួយនូវកម្រិតពន្លឺ  HD IPS 1280×720 ។

image

 

image

ចំណែកប្រព័ន្ធសម្លេងលឺខ្លាំង និងច្បាស់ល្អ ទោះបីលោកអ្នកបើកកម្រិតតិចក៏ដោយ។ ស្មាតហ្វូននេះមានអង្គចងចាំផ្ទុកទិន្នន័យ   RAM 1GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងអាចថែម ម៉េមូរីខាងក្រៅបានរហូតដល់ 64GB ថែមទៀត. SINGTECH Smart Phone Q2 មានពីរពណ៌ស្រស់ស្អាតគឺពណ៌ទឹកមាស និងពណ៌ខៀវ។

អ្នកណាៗក៏គេល្បីដែលថា SINGTECH តម្លៃធូរថ្លៃ និងមានគុណភាពល្អសមរម្យទទួលយកបាន…..ចុះអ្នកវិញ?