ព័ត៌មាន

រូបភាពបែកធ្លាយថ្មីបង្ហាញអំពីកាមេរ៉ាខាងក្រោយ ៣ គ្រាប់របស់ស្មាតហ្វូន Samsung Galaxy A50

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A50 គឺមានពាក្យចចាមអារ៉ាម និងព័ត៌មានបែកធ្លាយជាច្រើន។ ពេលនេះ វាមានរូបភាពថ្មីមួយដែលបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដែលមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់។ វាក៏នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ វាក៏ប្រហែលជាមានពណ៌ស និងពណ៌ខ្មៅ រួមជាមួយនឹងពណ៌លាយចម្រុះ Gradient ថែមទៀត។

 image

ស្មាតហ្វូននេះទទួលវិញ្ញាបនបត្រពី WiFi Alliance ជាមួយនឹង 2.4GHz Wi-Fi b/g/n និង Wi-Fi Direct និង Android 9.0 Pie ។ ស្មាតហ្វូន Galaxy A50 នឹងមានអេក្រង់ទំហំ 6.4-inch FHD+ display កម្រិតភាពច្បាស់ 1080X2340 pixels ជាមួយកម្រិតសមាមាត្រ 19.5:9 aspect ratio ។ វាក៏នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9610 Chipset Octa Core CPU ថែមទៀត។

ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់គឺទំហំ 25 megapixels + 5 megapixels + 8 megapixels sensors ហើយកាមេរ៉ាខាងមុខវិញមានទំហំ 25-megapixel ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Galaxy A-Series ជាច្រើនដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារថ្នាក់កណ្តាលនៅក្នុងប្រទេសឥណ្ឌា និងដណ្តើមយកចំណាត់ថ្នាក់លេខ ១ ពីក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌាផងដែរ៕