ព័ត៌មាន

បែកធ្លាយតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10+ (ceramic edition) នៅក្នុងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S10+ នៅថ្ងៃពុធទី ២០ ខែកុម្ភៈខាងមុខនេះជាមួយនឹងស្មាតហ្វូន Galaxy S10 និង Galaxy S10e ។ វាមានការរាយការណ៍ថាវានឹងមានប្រភេទ ceramic version របស់ស្មាតហ្វូន S10+ ហើយពេលនេះវាក៏មានការទម្លាយនូវតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសចិនផងដែរ។

 image

តាមការបញ្ជាក់នៅក្នុងរូបភាពមួយនៅលើ Twitter របស់ Evan Blass (@evleaks) អោយដឹងថា សម្រាប់ប្រភេទ Ceramic Black version របស់ស្មាតហ្វូន Galaxy S10+ ដែលមានរ៉េមទំហំ 12GB + 1TB ជាមួយនឹងតម្លៃ ¥10,000 (~$1,476)! ហើយសម្រាប់រ៉េមទំហំ 8GB + 512GB គឺមានតម្លៃ ¥9,000 (~$1329)! ។

សម្រាប់ប្រភេទ Ceramic White version ប្រហែលជាមានតម្លៃដូចគ្នា! ស្មាតហ្វូន Galaxy S10+ នឹងដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងបន្ទះឈីប Snapdragon 855 processor ហើយវាមានអេក្រង់ទំហំ 6.4-inch Super AMOLED display ថែមទៀត៕