ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការផ្លាស់ប្តូររូបរាងថ្មីសម្រាប់ App Store

សម្រាប់ Galaxy Apps store គឺជាកន្លែងដែលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អាចធ្វើការស្វែងរកនូវ Apps និង Games ដើម្បីធ្វើការតម្លើងបាន ហើយវាគឺស្រដៀងគ្នាទៅនឹង Google Play Store ផងដែរ។ វាគឺជាកន្លែងសម្រាប់ដំណើរការនូវ Apps សម្រាប់ប្រព័ន្ធប្រតិបត្តិការ Tizen នៅលើនាឡិកាស្មាតវ៉ចផងដែរ។​

 image

តាមការបញ្ជាក់របស់អ្នកប្រើប្រាស់ជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏បង្ហោះនៅលើ Reddit ថា សម្រាប់ការអាប់ដេតនេះគឺដំណើរការនៅក្នុងខណៈពេលនេះហើយវាក៏ផ្តល់នូវ Galaxy Apps store ជាមួយនឹងឈ្មោះថ្មីហៅថា Galaxy Store ។

សម្រាប់ការ Update នេះគឺនាំយកនូវ One UI interface សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ សម្រាប់ Galaxy Apps Store ជំនាន់មុននេះគឺមិនអាចដំណើរការបានទៀតនោះទេ។ សម្រាប់ការ Update នេះគឺមានទំហំប្រហែលជា 20MB ៕