ព័ត៌មាន

Samsung Galaxy S10|S10+ បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ជាមួយនឹងខួប១០ឆ្នាំរបស់ Samsung Galaxy

ដើម្បីអបអរសាទរខួប១០ឆ្នាំរបស់ Samsung Galaxy និងវត្តមានរបស់កំពូលស្មាតហ្វូនសាមសុង Galaxy S10|S10+ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីសម្ពោធដ៏ធំមួយនៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្នុងទីក្រុងភ្នំពេញ ដោយមានការ ស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរ។

image

image

image

Samsung Galaxy S10|S10+ គឺជាស្មាតហ្វូនដែលតំណាងឲ្យលក្ខណៈពិសេសរបស់ក្រុមហ៊ុនសាមសុង។ សាមសុងបាននឹងកំពុងបង្វែរពិភពលោកទាំងមូលទៅរកទិសដៅថ្មីពោរពេញទៅដោយក្តីសុបិន តាមរយៈការច្នៃប្រឌិត ផលិតផល និងសេវាកម្មដែលមានគុណភាពនិងការជឿទុកចិត្ត បុគ្គលិកដែលមានទេពកោសល្យ និងការទទួលខុសត្រូវខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងសកម្មភាពចូលរួមក្នុងសង្គម ក៏ដូចជាការសហការជាមួយដៃគូ និងអតិថិជនរបស់ខ្លួនផងដែរ។

image

image

ដោយទើបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ កុម្ភៈ ឥឡូវនេះគឺដល់ពេលដែលអ្នកចែកចាយបន្តនៅកម្ពុជាបានឃើញនូវសាមសុង Galaxy S10|S10+ នេះដោយផ្ទាល់ភ្នែក ហើយ ត្រៀមខ្លួនសម្រាប់ការមកដល់ជាផ្លូវការរបស់ស្មាតហ្វូននេះ។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy S10| S10+ប្រចាំឆ្នាំ 2019 នេះ និងខួប១០ឆ្នាំនៃការរវិវត្តបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Galaxy ផងដែរ”។

image

Samsung GalaxyS10|S10+ មិនត្រឹមតែជាស្មាតហ្វូនធម្មតាមួយនោះទេ តែវាគឺជាផ្ទាំងកញ្ចក់ទូរទស្សន៍ដ៏ច្បាស់ត្រជាក់ភ្នែកមួយដោយសារតែវាមានអេក្រង់ទំហំធំភ្លឺ លាតពេញតួ ពេញភ្នែក ស្ទើរតែគ្មានគែម (Infinity-O Display),ថាមពលថ្មខ្លាំងអស្ចារ្យដែលអាចសាកឧបករណ៍ផ្សេងបានជាមួយ Wireless PowerShare, កាមេរ៉ាលំដាប់អាជីព(Pro –Grade Camera) ,ហើយនឹងការដោះសោរដោយសុវត្ថិភាពខ្ពស់(Ultrasonic Fingerprint)និងមុខងារពិសេសៗជាច្រើនទៀតដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ទូរស័ព្ទសាមសុង Galaxy S10|S10+ គឺជានិយមន័យថ្មីមួយនៃពាក្យថាស្មាតហ្វូន ហើយមាននូវអ្វីៗទាំងអស់ដែលស្មាតហ្វូនត្រូវតែមាន។

image

លោក ទី ពន្លក ដែលជាអ្នកចែកចាយបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពេលខ្ញុំមើលវីដេអូ Galaxy S10|S10+ នេះហើយ ខ្ញុំចង់និយាយថាខ្ញុំមិនដែលមានអារម្មណ៍រំភើបបែបនេះទេ។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវកុម្ម៉ង់ស្មាតហ្វូននេះច្រើនណាស់ ព្រោះនឹងមានអតិថិជនមកតម្រង់ជួរទិញស្មាតហ្វូននេះច្រើនកុះករនៅពេលវាមកដល់»។

ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះលោក Seungho Choi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការ និងហាងភ្នាក់ងារចែកចាយរបស់ សាមសុង ទាំងអស់ដែលបានចូលរួម និងធ្វើឱ្យ សាមសុង អាចឈរជើងមានវត្តមានមកដល់ពេលបច្ចុប្បន្ននេះ។

គួររំលឹកផងដែរថា Samsung GalaxyS10|S10+ នឹងបើកឲ្យមានការកម្ម៉ង់ទុកមុន(Pre-order) ចាប់ពីថ្ងៃទី២៣កុម្ភៈ រហូតដល់ ០៥មីនា ២០១៩ ជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញ និងកាលីបគឺ ពណ៌ខ្មៅ,ស និងបៃតង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រwww.samsungmobilepress.comឬ http://news.samsung.com/galaxy ឬ  www.samsung.com/galaxy ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232