ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី ២៨ ខាងមុខនេះ

ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Galaxy S-series ដែលមានដូចជា Galaxy S10, S10 Plus, S10e និង S10 5G ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា ស្មាតហ្វូន Galaxy S10 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញជាមួយនឹងពាក្យថា “first-time experience plan” ដែលហាក់ដូចជាចង់បង្ហាញអំពីអ្វីដ៏អស្ចារ្យរបស់ស្មាតហ្វូន Galaxy S10, S10 Plus និង S10e នេះ។ នៅក្នុងរបាយការណ៍ដំបូងនេះ ក្រុមហ៊ុនត្រៀមស្តុកប្រហែលជា 10,000 ដើមសម្រាប់ការប្រកាសបង្ហាញនេះនៅក្នុងប្រទេសចិន។

image

ស្មាតហ្វូន Galaxy S10 មានអេក្រង់ទំហំ  5.8-inch “Dynamic” Infinity-O AMOLED ខណៈពេលដែលស្មាតហ្វូន S10+ មានអេក្រង់ទំហំ 6.44-inch ។ អេក្រង់នេះទ្រទ្រង់នូវ QHD+ resolutions និងកម្រិត 19:9 aspect ratios និង HDR10+ ផងដែរ។ ស្មាតហ្វូននេះភ្ជាប់មកជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint sensor ដែលក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ថា វាមានល្បឿនលឿនជាងការប្រើប្រាស់នូវសេនស័រ optical fingerprint sensors នោះ៕