ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Asus Zenfone 6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៦ ខែឧសភាខាងមុខនេះ

កាលពី ២ ថ្ងៃមុននេះ យើងរាយការណ៍អំពីអ្នកសារព័ត៌មានមួយចំនួនដែលទទួលនូវទស្សនាវដ្តីនៅក្នុងព្រឹត្តិការណ៍ MWC 2019 អំពីការផ្សព្វផ្សាយមួយដែលថា ក្រុមហ៊ុន Asus នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Zenfone 6 នៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ។

 image

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បង្ហោះនូវរូបភាពមួយនៅលើ Twitter ថា កាលបរិច្ឆេទផ្លូវការសម្រាប់ប្រកាសបង្ហាញស្មាតហ្វូននេះគឺនៅថ្ងៃទី ១៦ ខែឧសភានេះ។ នៅក្នុងរូបភាពនេះគឺមានការប្រើប្រាស់ពាក្យថា “បដិវត្តន៍កំពុងតែត្រៀមបង្ហាញខ្លួន” និងស្មាតហ្វូន Zenfone 6 ។

image

ស្មាតហ្វូននេះប្រហែលជាមានការរចនារូបរាងថ្មីជាមួយនឹងរចនាបទនៃការរុញអេក្រង់ជាដើម។ វានៅសល់រយៈពេល ២ ខែកន្លះទៀតរហូតទាល់តែស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការនោះ យើងសង្ឃឹមថាវានឹងមានព័ត៌មានបែកធ្លាយជាច្រើនទៀតអំពីស្មាតហ្វូននេះមុនពេលដែលព្រឹត្តិការណ៍នេះចាប់ផ្តើមជាផ្លូវការនោះ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅក្នុងទីក្រុង Valencia នៃប្រទេសអេស្ប៉ាញ៕