ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A40 នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចំនួន ៣ ម៉ូដែលត្រកូល Galaxy A Series របស់ខ្លួនកាលពីខែមុននេះគឺ Galaxy A10, A30 និង A50 ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតគឺ Galaxy A40 ហើយតម្លៃរបស់វាក៏ទើបតែបែកធ្លាយនៅលើអនឡាញផងដែរ។

image

យោងតាមរបាយការណ៍មួយរបស់ MySmartPrice នេះ ស្មាតហ្វូន Galaxy A40 នេះនឹងមានតម្លៃ €249 (ប្រហែលជា $280) នៅក្នុងអ៊ឺរ៉ុប។ សម្រាប់កាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាអាចនឹងដាក់លក់នៅក្នុងអ៊ឺរ៉ុបក្នុងពេលឆាប់ៗនេះ។

image

Galaxy A40 គឺជាស្មាតហ្វូនដែលស្ថិតនៅចន្លោះស្មាតហ្វូន A30 និង A50 ។ ស្មាតហ្វូនជំនាន់មុននេះប្រើប្រាស់នូវបន្ទះឈីប Exynos 7904 SoC ហើយវាក៏ប្រើប្រាស់នូវកាមេរ៉ាភ្លោះថែមទៀត សម្រាប់ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 9610 SoC និងកាមេរ៉ា ៣ គ្រាប់។ ស្មាតហ្វូននេះអាចមានរ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android Pie ថែមទៀត៕