ព័ត៌មាន

តោះលេងហ្គេម ដើម្បីចូលរួមកម្មវិធី Launching Event F11 Pro មកដល់ហើយ!

នៅព្រឹកមិញនេះយើងសង្កេតឃើញថានៅលើ Page ផ្លូវការរបស់ទូរស័ព្ទ OPPO បានបង្ហោះរូបភាពវីដេអូខ្លីមួយ ដោយបានប្រកាសពីការចូលរួមលេងហ្គេម Online ដើម្បីទទួលបានឱកាសចូលរូមកម្មវិធី Launching Event F11 Pro  ដែលសម្រាប់ម៉ូឌែលទូរស័ព្ទស៊េរី F11 Pro ដ៏ថ្មីស្រឡាងនឹងមកដល់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

image

លោកអ្នកអាចចូលទៅមើលក្នុង Page ផ្លូវការនោះបាន គឺពួកគេបានបញ្ជាក់ច្បាស់ថា នឹងមានការជ្រើសរើស Fan របស់ OPPO ចំនួន៥នាក់ ដើម្បីចូលរួមជាមួយនឹងកម្មវិធី Launching Event សម្រាប់ស្វាគមន៍ទូរស័ព្ទ F11 Pro ដែលនឹងបង្ហាញរូបរាងពិតប្រាកដក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកដែលឈ្នះទាំង៥រូប អាចមានឱកាសបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Sokha Hotel ចំនួនមួយយប់ និងអាចជួបជាមួយនឹងកំពូលតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា មានឱកាសបានសាកល្បងសមត្ថភាពពិតប្រាកដរបស់ទូរស័ព្ទ F11 Pro មុនគេបង្អស់​ ព្រមទាំងអាចរីករាយជាមួយនឹងការទទួលទានអាហារឆ្ងាញ់ៗ ទាំងអស់គ្នាថែមទៀតផង ដែលកម្មវិធីនេះផ្តល់ឱកាសសម្រាប់តែអ្នកដែលបាន Shared រូបភាពវីដេអូខ្លីរបស់ក្រុមហ៊ុន OPPO ឲ្យបានត្រឹមត្រូវទៅតាមលក្ខ័ខណ្ឌដែលបានកំណត់ដោយក្រុមហ៊ុនប៉ុណ្ណោះ។

image

ម្យ៉ាងវិញទៀត Page ផ្លូវការមួយនេះ បានបង្ហោះវីដេអូខ្លីមួយនេះ ដោយបានបង្ហាញនូវគែមគ្រប់ជ្រុងរបស់ម៉ូឌែលថ្មី F11 Pro ដ៏សែនទាក់ទាញ មិនខុសអ្វីពីរូបភាពដែលធ្លាប់បានបែកធ្លាយនាតាមរយៈព័ត៌មានបរទេសនានា ក្នុងពេលកន្លងមកនោះឡើយ ដោយ F11 Pro មានចំណុចពិសេសៗដូចជា អេក្រង់លាតពេញ6.5 FHD+​  មានកាមេរ៉ាក្រោយភ្លោះ២គ្រាប់កម្រិត48MP  បានបំពាក់ជាមួយ បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿនHyper Boost ផងដែរ ។ ហើយអ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះគឺការរចនាកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាល ស្របជាមួយនឹងកាមេរ៉ាភ្លោះក្រោយទាំង២គ្រាប់តែម្តង ដែលវាមើលទៅពិតជាមិនមានគូរប្រដូចមែន។

ដូចលោកអ្នកបានដឹងហើយថាត្រកូល F របស់ OPPO អ្នកណាមិនស្គាល់ និងមិនស្រលាញ់នោះ មិនត្រឹមតែប៉ុណ្ណឹងទេ ស៊េរី F គ្រប់            ម៉ូឌែលទាំងអស់ សុទ្ធតែបានលក់ដាច់ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក និងក្រៅស្រុក ។ នៅដើមខែមិនានេះ មានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ស្តីពីវត្តមាន F11 Pro នៅលើគេហទំព័របរទេសនានារួចមកហើយ! ហើយនៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាប់ផ្តើមប្តូរ Cover របស់ពួកគេជារូបភាពទូរស័ព្ទ F11 Pro នៅផ្នែកខាងមុខនៃទូរស័ព្ទលើក្រោម ដោយភ្ជាប់ជាមួយនឹងអក្សរនៅខាងឆ្វេងដៃសរសេរថា F11 Pro48MPPortrait ច្បាស់ឥតខ្ចោះនៅទីងងឹត ។ 

អ្នកណាខ្លះ កំពុងលង់ស្រលាញ់ និងរង់ចាំស្មាតហ្វូន F11 Pro ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ?  អាចទាយបានទេថាវាអាចមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ? ចុះគុណភាពវាដូចស៊េរី F ជំនាន់មុន ឬ ខ្លាំងជាងទៅណ៎? ចង់ដឹងណាស់ ។ តោះគ្នាគេគ្នាយើង! នៅចាំអីទៀត ចូលរួមលេងទាំងអស់គ្នាដើម្បីឈ្នះឱកាសដ៏កម្រនេះជាមួយ Launching Event F11 Pro  នាពេលខាងមុខនេះ ។ ព័ត៌មានលម្អិត សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការតាមរយៈ