ព័ត៌មាន

ឈប់បារម្មណ៍ទៀតទៅ! NOKIA 5.1 Plus សមត្ថភាពខ្លាំង លេងហ្គេមធំៗលំដាប់ PUBG គ្មានបញ្ហា

បន្ទាប់ពីទំនេរពីការងារ ឬការធ្វើការ អ្នកប្រហែលជាមានអារម្មណ៍ធុញធប់ណាស់ដែរ ដូច្នេះការលេងហ្គេមក្នុងទូរស័ព្ទដៃតាមរយៈអនឡាញបច្ចុប្បន្ននេះកំពុងតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យជាច្រើន។ ហ្គេមចាប់ផ្តើមមានការទាក់ទាញពេញនិយមខ្លាំងដោយសារតែវាមានរូបភាពបែប 3D ការប្រយុទ្ធបាញ់ប្រហារជាមួយឆុតឆាកសាហាវញាក់សាច់ ឬការរួមគ្នាជាក្រុមសម្រាប់កម្ចាត់សត្រូវថែមទៀត!

image

image

ហ្គេមទាំងនេះត្រូវការក្រាហ្វិកកាតធំ បន្ទះឈីបសមត្ថភាពខ្លាំងដើម្បីអាចដំណើរការនូវរូបភាព 3D ទាំងនេះបាន។ ជាក់ស្តែង ហ្គេម PUBG គឺជាប្រភេទហ្គេមដែលអាចលេងបានគ្នាច្រើន អាចសន្ទនាគ្នាបាន ការបង្កើតមិត្តភាពជាមួយគ្នា និងជក់ចិត្តបំផុតហើយអ្នកលេងហ្គេមនៅកម្ពុជានិយមហៅគ្នាទៅវិញទៅមកថា “Bro Bro” ឬ “Sis Sis “ នោះ។ PUBG ត្រូវគេចាត់ទុកថាជាលំដាប់ហ្គេមមួយដែលពេញនិយមខ្លាំងពីសំណាក់យុវវ័យបច្ចុប្បន្ន។

image

ដោយសង្កេតឃើញ ហ្គេមគឺពិតជាកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់យុវវ័យជាច្រើននោះ ក្រុមហ៊ុន NOKIA ក៏នាំយកនូវស្មាតហ្វូនស៊េរីថ្មី NOKIA 5.1 Plus ដែលល្អប្រើប្រាស់បំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមប្រភេទអនឡាញនេះ។ NOKIA 5.1 Plus ផ្តល់ទំនុកចិត្តខ្ពស់ក្នុងការលេងហ្គេមរបស់អ្នក ដោយសារតែស្មាតហ្វូននេះមានផលិតឡើងក្នុងគោលបំណងនៃការកម្សាន្ត ឬការលេងហ្គេមនេះ។ NOKIA 5.1 Plus គឺជាជម្រើសដ៏ល្អបំផុតដើរលឿន ឥតអាក់ ក្រាហ្វិកច្បាស់ៗ ហើយថែមទាំងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។

image

image

Nokia 5.1 Plus មានអេក្រង់ធំល្មមប្រើប្រាស់ទំហំ 5.8’’ HD+ Display ជាមួយនឹង 19:9 Ratio ងាយស្រួលក្នុងការទស្សនាវីដេអូ ឬជជែកកម្សាន្តជាមួយមិត្តភក្តិបានយ៉ាងជក់ចិត្ត។ តួខ្លួនរបស់វាពិតជារលោងស្រស់ស្អាតជាមួយនឹងកញ្ចក់កោង 2.5D ទាំងខាងមុខ និងខាងក្រោយងាយកាន់នៅក្នុងដៃ។ Nokia 5.1 Plus បំពាក់នូវរ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB (អាចបន្ថែមម៉េមូរីទំហំខាងក្រៅបាន 400GB) និងបន្ទះឈីប MediaTek Helio P60 សន្សំសំចៃថាមពលថ្ម និងល្បឿនលឿននៅក្នុងការលេងហ្គេម ឬការកម្សាន្តកាន់តែសម្បូរបែបបំផុត។ Nokia 5.1 Plus មានថាមពលថ្មទំហំ 3060mAh និងរន្ធដោត​បញ្ចូលថាមពល USB Type-C ។កាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Nokia 5.1 Plus នេះមានទំហំ 13MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនថតរូបភាពច្បាស់ស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលដាច់ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP (F/2.2) ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព Selfie ស្រស់ស្អាតច្បាស់បំផុត។

image

image

NOKIA 5.1 Plus ស៊េរីថ្មីនេះចេញលក់ជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ $219 ជាមួយនឹងការថែមជូនសម្បកទូរស័ព្ទ អេក្រង់ការពារឆ្កូត និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយថែមទៀត។ Nokia 5.1 Plus មាន ៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌ខ្មៅរលោង ខៀវរលោង និងសរលោង​។

សូមប្រញាប់រួសរាន់កម្មវិធីថែមជូនដ៏ពិសេសនេះគឺចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក! កុំឱ្យឱកាសនេះកន្លងផុតអី! អតិថិជនអាចរកទិញស្មាតហ្វូនស៊េរីថ្មីនេះនៅតាមហាងចែកចាយដែលជាដៃគូរបស់ក្រុមហ៊ុន NOKIA ទាំងអស់នៅក្នុងប្រទេសកម្ពុជា! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕