ព័ត៌មាន

ស្មាតហ្វូន iPhone 11 និង 11 Plus អាចបំពាក់នូវកាមេរ៉ាខាងក្រោយ ៣ គ្រាប់

ក្រុមហ៊ុនបច្ចេកវិទ្យា​Apple ត្រៀមរៀបចំនូវកម្មវិធីពិសេសមួយរបស់ខ្លួននៅថ្ងៃទី ២៥ ខែមីនាខាងមុខនេះ ហើយសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ Worldwide Developers Conference នេះនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនាខាងមុខនេះផងដែរ។ វាអាចជាការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន iPhone SE ហើយសម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់របស់ Apple នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ។

 image

image

កាលពីឆ្នាំមុននេះវាមានការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន iPhone XS/XS Max/XR ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple អាចនឹងប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ដូចគ្នាទៅនឹងនិន្នាការបច្ចុប្បន្ននេះ ក្រុមហ៊ុនជាច្រើនដូចជា Samsung, Huawei, Sony, LG និង Nokia គិតគូរទៅលើការពង្រឹងសមត្ថភាពកាមេរ៉ាកាន់តែអសច្ចារ្យ និងច្រើនគ្រាប់ក្នុងការប្រើប្រាស់ថែមទៀត។

image

តាមការបញ្ជាក់នៅក្នុងប្រភពជាច្រើនបញ្ជាក់ថា ស្មាតហ្វូន iPhone XI (ឬ 11 ) នឹងប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់ ហើយវាគឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវកាមេរ៉ា ៣ គ្រាប់របស់ក្រុមហ៊ុន Appleនោះ។ ពាក្យចចាមអារ៉ាមចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវកាមេរ៉ាដែលមានទំហំ 10 និង 14MP lenses រួមជាមួយនឹងកាមេរ៉ា 3D ToF (Time-of-Flight) សម្រាប់ការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AR កម្រិតខ្ពស់ថែមទៀត៕