ព័ត៌មាន

ទីបំផុតអ្នកជំនាញបានរកឃើញកាបូបលុយឌីជីថលដែលមានលុយរាប់លានរបស់នាយកប្រតិបត្តិ Crypto ដែលបានស្លាប់ ប៉ុន្តែពួកគេនិយាយថាលុយត្រូវបានបាត់ទាំងអស់

ប្រាក់រាប់លានដុល្លារបានបាត់នៅពេលនាយកប្រតិបត្តិនៃ crypto exchange បានស្លាប់ដោយគាត់មិនបានប្រាប់ឬចែករំលែងលេខសម្ងាត់គណនីរបស់គាត់អោយនរណាម្នាក់ដឹងឡើង។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាអ្នករក្សាសុវត្ថិភាពកុំព្យូទ័រយួរដៃនិងឧបករណ៍ផ្សេងទៀតរបស់គាត់បានបង្ហាញថាលុយត្រូវបានបាត់ទាំងអស់។ លោក Gerald Cotten ជាស្ថាបនិកនៃក្រុមហ៊ុន QuadrigaCX។ បន្ទាប់ពីការស្លាប់របស់គាត់នៅក្នុងខែធ្នូ អ្នករួមការងារជាមួយគាត់ បាននិយាយថាប្រហែល 137 លានដុល្លារក្នុងរូបិយប័ណ្ណ crypto ដែលជាកម្មសិទ្ធិរបស់អតិថិជនប្រហែល 115.000 នាក់ត្រូវ Offline នៅក្នុង “ស្តុកត្រជាក់-Cold Storage” និងមិនអាចចូលបាន។

image

ករណីនេះបានបង្កឱ្យមានសម្តីជាច្រើនដែលនិយាយថាលោក Cotten បានក្លែងបន្លំការស្លាប់របស់គាត់និងរត់គេចខ្លួនជាមួយសាច់ប្រាក់។

របាយការណ៍មួយដែលចេញកាលពីសប្ដាហ៍មុនបានឲ្យដឹងថា កាបូបឌីជីថលដែលគេគិតថាមានលុយរាប់លានត្រូវបានយកចេញទាំងអស់នៅក្នុងខែមេសា ស្មើរនឹងប្រាំបីខែមុនពេលការស្លាប់របស់ Cotten ។ របាយការណ៍បានឱ្យដឹងទៀតថា: «នៅខែមេសាឆ្នាំ 2018 Bitcoin ដែលនៅសល់ក្នុង Cold Wallets ត្រូវបានផ្ទេរចេញដែលធ្វើឱ្យតុល្យភាពរបស់ Bitcoin បានធ្លាក់ចុះ»។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាពួកគេបានរកឃើញបញ្ហាផ្សេងទៀតផងដែរដូចជា Quadriga បានរក្សាទុកសៀវភៅកំណត់ត្រា ហើយមិនដែលបានរាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទេ។

ដោយសារតែជំពាក់បំណុលចំនួន 190 លានដុល្លារហើយមិនអាចស្វែងរកប្រាក់កម្ចីបាននោះ Quadriga បានដាក់ពាក្យសុំពន្យាពេលម្ចាស់បំណុលនៅចុងខែមករា។ តុលាការ Nova Scotia បានច្រានចោលដោយអោយផ្តល់ការពន្យារពេលរយៈពេល 45 ថ្ងៃដែលរារាំងម្ចាស់បំណុលមិនឱ្យដាក់បណ្តឹងប្រឆាំងនឹងរហូតដល់ពាក់កណ្តាលខែមេសា។

Kraken និង Crypto exchange មួយផ្សេងទៀត ត្រូវបានផ្តល់ជូន $ 100,000 សម្រាប់ព័ត៌មានដែលសាច់ប្រាក់របស់ Quadriga បានបាត់បង់។

កំណែមុននៃសាច់រឿងនេះបានបញ្ជាក់មិនត្រឹមត្រូវថាក្រុមអ្នកស៊ើបអង្កេតបាន Cracked កុំព្យូទ័រយួរដៃរបស់ Cotten ហើយរកឃើញថាប្រាក់បានបាត់។ តាមការពិតពួកគេបានយកកុំព្យូទ័រយួរដៃរបស់គាត់ហើយបានរកឃើញប្រាក់ដែលបាត់តាមរយៈ Public blockchain records៕