ព័ត៌មាន

HMD: កាមេរ៉ា និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់របស់ស្មាតហ្វូន Nokia 9 PureView នឹងមានការពង្រឹងបន្ថែមទៀត

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី​ Nokia 9 PureView​អាចរកទិញបានហើយនៅក្នុងទីផ្សារនៅក្នុងសហរដ្ឋអាមេរិក ហើយវាក៏បានធ្វើការដឹកជញ្ជូនសម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសនៅអ៊ឺរ៉ុបផងដែរ។ ពេនេះ ខណៈពេលដែលកាមេរ៉ារបស់ស្មាតហ្វូននេះគឺមានការកោតសរសើរយ៉ាងខ្លាំងនោះ វាក៏មានរបាយការណ៍មួយចំនួនដែលនិយាយអំពីបញ្ហាតិចតួចរបស់កម្មវិធីកាមេរ៉ា និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

 image

ពេលនេះ លោក Juho Sarvkas ដែលជា CPO របស់ក្រុមហ៊ុន HMD បង្ហោះនៅលើ Twitter ថា ក្រុមហ៊ុនកំពុងតែដោះស្រាយទៅលើបញ្ហាពីរនេះហើយ។ លោក Juho អះអាងថា​គាត់ពិតជាទទួលបានរបាយការណ៍អំពីបញ្ហាទៅលើកាមេរ៉ាដោយសារតែវាមានកាមេរ៉ា ៥ ដំណើរការក្នុងពេលតែមួយដូចនេះវាមានបញ្ហាផងដែរ។ ក្រុមហ៊ុន HMD នឹងដោះស្រាយទៅលើបញ្ហានេះ ក៏ដូចជាបញ្ហាទៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

image

គួរបញ្ជាក់ផងដែរថា Google Pixel ក៏ជួបប្រទះនូវបញ្ហាជាច្រើនផងដែរនៅពេលដែលវាដាក់លក់នៅលើទីផ្សារនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD គឺតាមដានជានិច្ចទៅលើបញ្ហាដែលកើតឡើង និងព្យាយាមដោះស្រាយអោយបានភ្លាមៗលឿនបំផុតតាមតែអាចធ្វើទៅបានថែមទៀត៕