ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនចែកចាយស្មាតហ្វូនលេខរៀងទី ៩ ក្នុងឆ្នាំ ២០១៨

របាយការណ៍នៃចំណែកទីផ្សារស្មាតហ្វូនសម្រាប់រយៈពេលពេញមួយឆ្នាំ ២០១៨ នេះរបស់ក្រុមហ៊ុនស្រាវជ្រាវ CounterPoint research បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ពេលនេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី ៩ នៃម៉ាកយីហោក្រុមហ៊ុនចែកចាយស្មាតហ្វូនលំដាប់ពិភពលោក។ នៅក្នុងរបាយការណ៍នៃការនាំចេញស្មាតហ្វូន Nokia ចំនួន 17.5 លានគ្រឿងដែលមានការនាំចេញនៅក្នុងឆ្នាំ ២០១៨ ដែលមានការកើនឡើង 126% បើធៀបជាមួយនឹងការនាំចេញចំនួន 7.7 លានគ្រឿងនៅក្នុងឆ្នាំ ២០១៧ នេះ។

image

image

ក្រុមហ៊ុននេះមានចំណែកទីផ្សារ ១% ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Samsung, Apple, LG និងក្រុមហ៊ុនជាច្រើនទៀតមើលឃើញអំពីការធ្លាក់ចុះទៅលើការនាំចេញរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ នេះ។ នៅក្នុងលទ្ធផលនៃត្រីមាសទី ៤ ឆ្នាំ ២០១៨ នេះ វាមានការនាំចេញស្មាតហ្វូន Nokia ចំនួន 4.6 លានគ្រឿងដែលមានការកើនឡើង 6% បើធៀបជាមួយនឹងត្រីមាសទី ៤ ឆ្នាំ ២០១៧ នេះ។

image

បើធៀបជាមួយនឹងត្រីមាសទី ២ ឆ្នាំ ២០១៨ នេះគឺមានការនាំចេញស្មាតហ្វូនចំនួន 4.5 លានគ្រឿង ខណៈពេលដែលត្រីមាសទី ១ ឆ្នាំ ២០១៨ គឺមានចំនួន ៤ លានគ្រឿង។ ខណៈពេលដែលឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD នាំយកនូវស្មាតហ្វូន Nokia អោយមានកេរ្ត៍ឈ្មោះល្បីល្បាញឡើងវិញ និងការទទួលបាននូវជោគជ័យកាន់តែខ្លាំងថែមទៀតសម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ពេលនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជម្រុញទៅលើស្មាតហ្វូនធន់កណ្តាល និងថ្នាក់ទាបរបស់ខ្លួន៕