ព័ត៌មាន

Apple នឹងបញ្ចេញ iPad 10,2 អ៊ីញ និង 10,5 អ៊ីញនៅឆ្នាំនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបង្ហាញ iPad ស៊េរីថ្មីចំនួន 2 ម៉ូដែលនៅឆ្នាំនេះដែលជា iPad ជំនាន់ទី 7 ថ្មីដែលមានអេក្រង់ទំហំ 10,2 អ៊ីញ និងម៉ូដែល 10,5 អ៊ីញ។ ថេប្លេតទាំងពីរនេះនឹងត្រូវបង្ហាញខ្លួននៅក្នុងពេលវេលាខុសៗគ្នា នេះបើយោងតាមប្រភពពី CoinX ដែលជាអ្នកទម្លាយនូវព័ត៌មានកាលពីពេលមុននេះដូចជាឈ្មោះរបស់ iPhone XS, XS Max និង XR ។

image

ការវិភាគលើអត្ថបទដែលបានបង្ហោះនោះ វាច្បាស់ណាស់ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងជំនួស iPad ដែលមានអេក្រង់ 9,7 អ៊ីញរបស់ខ្លួនជាមួយនឹងទំហំ 10,2 អ៊ីញវិញ។

image

យោងតាមការលេចធ្លាយថ្មីៗនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការលើ iPad ថ្មីចំនួន 4 នៅក្នុងជម្រើស Wi-Fi និង Cellular ដោយគ្មានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Face ID នោះទេ។ ប្រហែលជាក្រុមហ៊ុន Apple កំពុងស្វែងរកនូវចន្លោះគម្លាតរវាង iPad ជំនាន់ទី 6 របស់ខ្លួនដែលមានតម្លៃ €349 និង iPad Pro ដែលមានតម្លៃ €879-€1,099 នោះ។

វាមិនទំនងនោះទេដែលថាក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបញ្ចេញ Hardware របស់ថេប្លេត iPad ណាមួយនៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី 25 ខែមីនាខាងមុខនេះដែលនឹងផ្តោតលើសេវាកម្មអ៊ីនធឺណេតថ្មីរបស់ខ្លួន ប៉ុន្តែការបង្ហាញ iPad ជំនាន់ទី 6 នេះពិតជារឿងដ៏គួរអោយភ្ញាក់ផ្អើលមែនទែន៕