Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔀 មោះ អ្នកណាខ្លះហ្វេន Nokia អ៊ិនចុចពិលខ្លះ! Nokia 210 និង Nokia 106 មកដល់កម្ពុជាហើយ!

March 20
04:19 pm 2019
Like and Share this page:

តើអ្នកទាំងអស់គ្នានៅចាំទេ? កាលពីខែមុននេះ ក្នុងព្រឹត្តិការណ៍ MWC19 នោះ NOKIA រៀបចំនូវព្រឹត្តិការណ៍មួយក្នុងការសម្ភោធន៍នូវស្មាតហ្វូនកាមេរ៉ា 5 គ្រាប់ដំបូងបំផុតនៅក្នុងពិភពលោកនោះគឺ Nokia 9 PureView ហើយនៅក្នុងព្រឹត្តិការណ៍នោះគេក៏សង្កេតឃើញនូវវត្តមានរបស់អ៊ិនចុចពិលស៊េរីថ្មី Nokia 210 ដ៏ស្រស់ស្អាតក៏បង្ហាញវត្តមានផងដែរ។ ពេលនេះ Nokia 210 ស៊េរីថ្មីនេះមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃត្រឹមតែ $34 តែប៉ុណ្ណោះ!

 image

លក្ខណៈសម្បត្តិ និងមុខងាររបស់ NOKIA 210

Nokia 210 មិនមែនជាអ៊ិនចុចពិលធម្មតានោះទេ ប៉ុន្តែវាអាចភ្ជាប់ទំនាក់ទំនងនៅលើអនឡាញកាន់តែងាយស្រួលបំផុតជាមួយនឹង Opera Mini Web Browser សម្រាប់ការឆែកព័ត៌មាននៅលើអនឡាញនោះ។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា និងកម្មវិធី Facebook ថែមទៀត។ មាន Nokia 210 នៅក្នុងដៃអ្នក ប្រៀបបីដូចជាមានអ៊ីនធឺណិតតាមខ្លួនជានិច្ច។

 image

Nokia 210 អាចចូលទៅកាន់ Mobile Store ដើម្បីធ្វើការដោនឡូតកម្មវិធី បទភ្លេងទូរស័ព្ទ Wallpapers និងជាច្រើនទៀតលើសពីអ៊ិនចុចពិលធម្មតាដែលអ្នកគ្រាន់តែប្រើប្រាស់បានសម្រាប់ការខលប៉ុណ្ណោះ។ អ្នកអាចកម្សាន្តជាមួយនឹងការលេងហ្គេមពស់ដ៏ល្បីល្បាញ Snake ឬហ្គេម Gameloft ឬការចាក់ចម្រៀង MP3 និងវិទ្យុ FM ថែមទៀត។

 image

 Nokia 210 មានអេក្រង់ទំហំ 2.4 អ៊ីញ បន្ទះឈីប MediaTek MT6260A ប្រើប្រាស់ស៊ីមពីរ និងភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 1020mAh ហើយវាអាចទុក Standby Time បានរយៈពេលដល់ទៅ ២០ ថ្ងៃ ដូចនេះអ្នកនៅតែអាចភ្ជាប់ទំនាក់ទនងទៅកាន់ពិភពលោកបានជានិច្ច។ Nokia 210 មាន ៣ ពណ៌ដ៏ស្រស់ស្អាតគឺពណ៌ខ្មៅ ពណ៌ក្រហម​ និងពណ៌ប្រផេះ ហើយវាក៏មានតួខ្លួនធ្វើពីប៉ូលីកាបូនធន់ក្នុងការប្រើប្រាស់ មិនស្លកពណ៌នោះទេ។

 image 

កាលពីចុងឆ្នាំ ២០១៨ នេះ វត្តមានរបស់អ៊ិនចុចពិល Nokia 106 ក៏បង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរជាមួយនឹងតម្លៃត្រឹមតែ $18 តែប៉ុណ្ណោះ។ NOKIA 106 ស៊េរីថ្មីនេះមានរូបរាងតូចល្មម ថ្មកាន់ប្រើប្រាស់បានយូរជាមួយនឹងសមត្ថភាពក្នុងការនិយាយពីពេលព្រឹកព្រលឹមចាប់ពីព្រះអាទិត្យរះ រហូតដល់ព្រះអាទិត្យលិចបាត់វិញដោយគ្មានបញ្ហានោះទេ។ Nokia 106 ថ្មីនេះមិនធ្វើអោយលោកអ្នកខកចិត្តនោះទេដោយសារតែវាបញ្ចូលថាមពលថ្មម្តងអាចនិយាយបានដល់ទៅ 15 ម៉ោង ឬរយៈពេលទុកចោលមិនប្រើប្រាស់ (Standby Time) បានដល់ទៅ 21 ថ្ងៃឯណោះ។

 image

NOKIA 106 នេះមានអេក្រង់ទំហំ 1.8’’ Display ស្រោបដោយសម្បកជ័រស្វិតប៉ូលីកាបោន (Polycarbonate) រឹងមាំធន់មិនបែកនោះទេ ពិសេសមិនស្លេកថែមទៀត។ វាពិតជាធានានៅក្នុងការប្រើប្រាស់បានរយៈពេលយូរអង្វែង ហើយមិនងាយក្នុងការឆ្កូតនោះទេ។ Nokia 106 នេះគឺមានរូបរាងស្រស់ស្អាតងាយកាន់នៅក្នុងដៃបំផុត។

image

Nokia 106  នេះមានរ៉េមទំហំ 4MB បន្ទះឈីប MTK 6261D Processor ថាមពលថ្មទំហំ 800mAh និងអាចប្រើប្រាស់ស៊ីមពីរបានថែមទៀត។ Nokia 106 នេះមានភ្ជាប់ជាមួយនឹងហ្គេមពស់ Snake Xenzia និងហ្គេមជាច្រើនទៀតដូចជា Nitro Racing, Danger Dash, Tetris និងជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Nokia 106 នេះអាចផ្ទុកឈ្មោះ Contact បានដល់ទៅ 2000 នាក់ និងផ្ទុកសារបានដល់ទៅ 500 សារឯណោះ។ វាពិតជាអស្ចារ្យមិនធម្មតានោះទេ។ ដូចនេះ អ្នកពិតជាមានភាពងាយស្រួលនៅក្នុងការភ្ជាប់ទំនាក់ទំនងការងារអាជីវកម្ម មិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយបំផុត។  សូមរួសរាន់ឡើង! លោកអ្នកអាចរកជាវទូរស័ព្ទទាំងពីរនេះនៅគ្រប់ហាងចែកចាយរបស់ Nokia ទាំងអស់ក្នុងប្រទេសកម្ពុជា!

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2289
Yesterday : 7393
This Month : 178203
Last Month : 224450
Total Visitor : 16936274