ព័ត៌មាន

មេរោគថ្មីលួចយកឯកសាររបស់អ្នករហូតដល់ PewDiePie ទទួលបានអ្នក Subscribers ១០០ លាននាក់

យោងតាមការស៊ើបអង្កេតថ្មីមួយរបស់ ZDNet បានអោយដឹងថាសមាជិកមួយចំនួននៃក្រុមអ្នកគាំទ្រ PewDiePie របស់គេហទំព័រ YouTube បានចាប់ផ្តើមចម្លងមេរោគទៅកាន់​កុំព្យូរទ័រមនុស្សជាច្រើនដែលជាមេរោគបង្កើតដោយខ្លួនឯង។ ដើម្បីរុញ Channel របស់ PewDiePie ក្លាយជាកំពូល Channel ដែលមានអ្នក Subscribers ច្រើនបំផុតនៅក្នុងពិភពលោក។

image

នៅពេលដែលកុំព្យូទ័ររបស់អ្នកត្រូវបានវាយប្រហារដោយមេរោគវានឹងអ៊ីនគ្រីបឯកសារក្នុង Hard Disk រហូតដល់ជួបនូវការទាមទាររបស់ពួក Hacker ដូចជាប្រភេទនៃចំណាប់ខ្មាំងឌីជីថល។ ក្នុងការ​បង្កើតមេរោគនោះគេហៅវាថា Prank ដែលអ្នកគាំទ្រ PewDiePie បានជួប។ យោងតាមការវិភាគរបស់ ZDNet បានឱ្យដឹងថា មេរោគនឹងធ្វើឲ្យមានការខូចខាតជារៀងរហូតទោះជាជនរងគ្រោះបានបំពេញតាមការទាមទារក៏ដោយក៏ឯកសាររបស់ពួកគេត្រូវបានបាត់បង់។

image

ការវាយប្រហាររបស់មេរោគមួយទៀតដែលចាប់យកកុំព្យូទ័រធ្វើជាចំណាប់ខ្មាំងដែលតម្រូវឲ្យពួកគេ Subscribers ទៅ Channel របស់ PewDiePie រហូតទទួលបាន Subscribers ១០០ លាននាក់នៅលើគេហទំព័រ YouTube ហើយប្រសិនបើ Channel របស់ T-Series គូប្រជែងរបស់ PewDiePie ធ្វើបានមុននោះឯកសាររបស់ពួកគេនឹងត្រូវបានលុបជាអចិន្ត្រៃយ៍។ មនុស្សដែលនៅពីក្រោយការវាយប្រហារនោះ បានប្រាប់ពីបញ្ហាបន្ទាប់ពីពួកគេបានចម្លងមេរោគ ដោយបានបញ្ចេញ Code កូដរបស់ពួកគេសម្រាប់ Decrypt ឯកសារឲ្យប្រើបានវិញ។