ព័ត៌មាន

ប្រទេសចិននឹងឃើញនូវវត្តមានរបស់ស្មាតហ្វូន Nokia X71 ទំហំ 4GB និង 6GB ឆាប់ៗនេះ

Nokia TA-1172 ដែលត្រូវគេដឹងថាជាស្មាតហ្វូន X71 ទើបតែបង្ហាញខ្លួននៅលើបញ្ជីរបស់ TENAA ដែលមានការបង្ហាញថាស្មាតហ្វូននេះនឹងមានវត្តមាននៅក្នុងប្រទេសចិន។ លក្ខណៈសម្បត្តិទាំងនេះទម្លាយថា ប្រទេសចិននឹងឃើញវត្តមានរបស់ស្មាតហ្វូននេះជាមួយនឹងពីរទំហំគឺ 4GB/64GB និង 6GB/128GB ។

 image

image

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺដូចគ្នាខុសប្លែកតែវាមានថាមពលថ្មតូចជាង 100mAh តែប៉ុណ្ណោះ។ យ៉ាងណាមិញ យើងត្រូវរង់ចាំសម្រាប់វត្តមានរបស់ស្មាតហ្វូននេះបង្ហាញខ្លួននៅលើទំព័ររបស់ Nokia Pages សិន។

លក្ខណៈសម្បត្តិ​

ទំហំ: 156.89×76.15×7.98(mm)

ទម្ងន់: 180g

អេក្រង់: 6.39-inch, LCD, FullHD+ (1080 × 2310), PureDisplay

SoC: Snapdragon 660

ម៉េមូរី: 4GB/6GB RAM + 64GB/128GB internal + MicroSD card slot (up to 128GB)

ថាមពលថ្ម: 3400mAh, Type-C charging (18W)

កាមេរ៉ា: 48MP (f/1.8, 0.8um, equivalent 12MP with 1.6um) + 8MP (ultra wide-angle, 120 degrees) + 5MP depth sensor, ZEISS optics

កាមេរ៉ាខាងមុខ: 16MP f/2.0

សេនស័រ: Gyro sensor, distance sensor, light sensor, fingerprint scanner

OS: Android 9 Pie

ពណ៌: Black-copper