ព័ត៌មាន

ស្មាតហ្វូន NOKIA X71 បង្ហាញខ្លួនជាផ្លូវការហើយ!

នៅថ្ងៃនេ Nokia Mobile ប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ាទំហំ 48MP និង wide-angle camera រន្ធប្រហោងនៅលើអេក្រង់ដែលមានឈ្មោះថា Nokia X71 ។ស្មាតហ្វូន X71 នេះមានតួខ្លួនធ្វើពីកញ្ចក់ ហើយវាក៏មានគែមធ្វើពីលោហធាតុថែមទៀត។ តួខ្លួនរបស់ស្មាតហ្វូននេះមានតួខ្លួនពណ៌ស្ពាន់ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Nokia 6.1 និង 7 plus ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 93% ហើយវាក៏មានរន្ធប្រហោងនៅលើអេក្រង់ជាមួយនឹងកាមេរ៉ាខាងមុខ 16MP ថែមទៀត។ អេក្រង់នេះមានទំហំ 6.39-inch FullHD+ ហើយវាគឺជាអេក្រង់ FullHD+ ។

image

image

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ៖

ទំហំ: 157.19 x 76.45 x 7.98 mm, 180g

អេក្រង់: 6.39-inch, LCD, FullHD+, PureDisplay

SoC: Snapdragon 660

ម៉េមូរី: 6GB RAM + 128GB internal + MicroSD card slot

ថាមពលថ្ម: 3500mAh, Type-C charging (18W)

កាមេរ៉ា: 48MP (f/1.8, 0.8um, equivalent 12MP with 1.6um) + 8MP (ultra wide-angle, 120 degrees) + 5MP depth sensor, ZEISS optics

កាមេរ៉ាខាងមុខ: 16MP f/2.0

សេនស័រ: Fingeprint sensor, OZO Audio, 3.5mm headphone jack, LED in power button

OS: Android 9 Pie

ពណ៌: Black-copper

តម្លៃ: Taiwan – 345 euros

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំកាមេរ៉ា 48MP main camera ជាមួយនឹង f/1.8 aperture ។ វាក៏មានសេនស័រ 12MP sensor ជាមួយនឹង 1.6um ហើយវាអាចជា Samsung GM1 ឬ Sony’s IMX586 ។ សម្រាប់កាមេរ៉ាទីពីរ 8MP ultra wide-angle camera (120 degrees) និង 5MP depth sensing ។ វាក៏មានការប្រើប្រាស់នូវ Dual Hi-cri flash រួមជាមួយនឹង ZEISS optics និងទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា OZO Audio ថែមទៀត។

image

ស្មាតហ្វូននេះប្រើប្រាស់នូវ Snapdrgon 660, 6GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងថាមពលថ្ម 3500mAh ។ ស្មាតហ្វូននេះប្រើប្រាស់នូវ USB Type-C និងទ្រទ្រង់នូវបច្ចេកវិទ្យា 18W fast charging ។ ស្មាតហ្វូន X71 នេះទ្រទ្រង់នូវភ្លើង LED notification light នៅលើ Power Button ដូចគ្នាទៅនឹងស្មាតហ្វូន 3.2 និង 4.2 នៅ MWC2019 ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ MicroSD card និង 3.5mm headphone jack ៕