ព័ត៌មាន

ហេតុអ្វីបានជាយើងម្នាក់ៗតែងតែនឹកផ្ទះពេលជិតចូលឆ្នាំថ្មីម្តងៗ?

កាលពីម្សិលមិញ មានវីដេអូខ្លី បែបអប់រំមួយដែលបានបង្ហោះនៅលើ Page ផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទមួយ ក្នុងប្រទេសកម្ពុជាត្រូវបានគេចែកចាយ (Shared) និង (View) យ៉ាងច្រើនកុះករត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ! ស្របពេលជាមួយគ្នានោះដែរ ក៏មានក្រុមយុវវ័យខ្លះបាននាំគ្នាចែកចាយបន្តគ្នានូវវីដេអូខ្លីនេះដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ពួកគេទៅលើស្ថានភាពពិតប្រាកដដែលពួកគេបានជួបប្រទះនាពេលកន្លងមកដូច្នោះដែរ ។ យើងខ្ញុំក៏បានទស្សនាវីដេអូខ្លីនោះដែរ  ឃើញថាវាមានអត្ថន័យអប់រំល្អប្រសើរមែន ចំពោះអ្នកដែលបានចាកចេញពីស្រុកកំណើត មកធ្វើការនៅរាជធានីភ្នំពេញ ដោយពេលខ្លះ ពួកគេសឹងតែគ្មានពេលទៅលេងស្រុកកំណើតរបស់ពួកគេឡើយ!

សំណួរសួរថាហេតុអ្វីបានជាយើង    ម្នាក់ៗតែងតែនឹកផ្ទះពេលជិតចូលឆ្នាំថ្មីម្តងៗ? ជាការពិតណាស់ សម្រាប់អ្នកដែលចាកចេញពីស្រុកកំណើត មកធ្វើការងារ ឬ ប្រកបមុខរបរផ្សេងៗនៅទីក្រុង ភាគច្រើនបានចំណាយពេលសឹងតែមួយឆ្នាំជាមួយការងារ និង ក្រុមការងារ ដោយពួកគេបានឃ្លាតឆ្ងាយពីឳពុកម្តាយ ឃ្លាតឆ្ងាយពីបងប្អូន ឃ្លាតឆ្ងាយពីអ្នកភូមិផងរបងជាមួយរបស់ពួកគេ ដើម្បីតម្រូវការជីវភាព និង ពង្រីកជំនាញ ចំណេះដឹងរបស់ពួកគេបន្ថែមទៀត រហូតដល់ពេលខ្លះពួកគេភ្លេចថាមានអ្នកផ្ទះ ភ្លេចទៅផ្ទះជួបជុំគ្រួសារក៏មានដែរ។

ជាការពិតណាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីជួបជុំដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ដូច្នេះវីដេអូនេះ គឺជាការជម្រុញដល់មនុស្សគ្រប់គ្នា ត្រូវតែឆ្លៀតពេលវេលាដើម្បីទៅផ្ទះនៅឯស្រុកកំណើត ដើម្បីជួបមុខអ្នកមានគុណ ដែលជាព្រះរស់របស់យើងទាំងអស់គ្នា បរិភោគអាហារឆ្ងាញ់ៗរួមគ្នា ដែលវាគឺជារឿងដ៏សំខាន់បំផុតមិនអាចរំលងបាន។ សារអប់រំដ៏មានសារៈសំខាន់ មួយទៀត ដែលធ្វើឲ្យកក្រើកខ្លាំងក្នុងវីដេអូខ្លីនេះ​ គឺពាក្យមួយឃ្លាដែលសរសរខាងក្រោម Screen ទូរស័ព្ទ F11 Pro ថា៖ “ទោះបីជាមានរឿងអ្វីក៏ដោយ ផ្ទះគឺជាកំពង់ផែដែលរង់ចាំអ្នកជានិច្ច” ដែលពាក្យមួយឃ្លានេះ ហាក់បីដូចជាសារដាស់តឿនដល់មនុស្សគ្រប់គ្នាទាំងអស់ មិនថាអ្នកបានជួបហេតុការណ៍អាក្រក់ប៉ុណ្ណា បាក់ទឹកចិត្តកម្រិតណាក៏ដោយ ក៏អ្នកផ្ទះរបស់អ្នកមិនដែលបោះបង់អ្នកចោលទេ ពួកគេនឹងនៅចាំលើកទឹកចិត្តអ្នកជានិច្ច នៅឯស្រុកកំណើតរបស់អ្នក ហើយមិនថាមានរឿងអ្វីកើតឡើងទេ ផ្ទះរបស់អ្នក ប្រៀបដូចជាកំពង់ផែ ដែលឈប់នឹងថ្កល់រង់ចាំទទួលអ្នកដោយក្តីរីករាយបំផុត ដែលទាំងអស់នេះក៏ជាការដាស់តឿនមួយដែរសម្រាប់រំលឹកដល់យុវវ័យទាំងអស់ដែលភាគច្រើនពួកគេតែងតែគិតខ្លី បោះបង់នូវការតស៊ូខ្លួនឯង ដើម្បីអ្នកផ្ទះរួចជ្រើសរើសវិធីសម្លាប់ខ្លួនដើម្បីដោះស្រាយបញ្ហាតាមមធ្យោបាយផ្សេងៗ ព្រោះតែសម្ពាធការងារ សម្ពាធនៃការសិក្សា ឬ បញ្ហាស្នេហាក្តី  មិនមែនជារឿងត្រឹមត្រូវនោះទេ។

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ពីអត្ថន័យក្នុងវីដេអូខ្លីបែបអប់រំមួយនេះសូមលោកអ្នកចូលទៅកាន់Linkដូចខាងក្រោម៖  

  

image

image

image

image