ពិធីចូលឆ្នាំខ្មែរនឹងប្រព្រឹត្តទៅចាប់ពីថ្ងទី ១៤ ខែមេសារហូតដល់ថ្ងៃទី ១៦ ខែមេសាគឺមានរយៈពេល ៣ ថ្ងៃដែលមន្ត្រីរាជការ និងបុគ្គលិក កម្មករ និយោជិកទាំងអស់បានឈប់សម្រាកពីការងារដើម្បីជួបជុំគ្រួសារអបអរសាទរបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងឱកាសឆ្នាំថ្មីនេះ ក្រុមហ៊ុនខេធីអេច (KTH) សូមគោរពជូនពរដល់ក្រុមហ៊ុនតំណាងចែកចាយទាំងអស់ និងប្រជាជនកម្ពុជាទូទាំងប្រទេស សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង ជួបជុំគ្រួសារបាត់អស់ក្តីកង្វល់ និងអារម្មណ៍ស្រស់ស្រាយ។ រីករាយទទួលទេវតាឆ្នាំថ្មី និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោកប្រទានពរជ័យ សេរីសួស្តីដល់ប្រជាជនកម្ពុជាទាំងអស់ និងតំណាងចែកចាយរបស់ក្រុមហ៊ុនខេធីអេច (KTH) អោយទទួលបានលាភជ័យទាំងអស់គ្នា!
គួរបញ្ជាក់ផងដែរ NOKIA គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃ មានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងតែងតែនាំយកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ នៅក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំចុងក្រោយនេះ ស្មាតហ្វូន NOKIA កំពុងតែចរាចរណ៍យ៉ាងមមាញឹកនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ហើយកំពុងតែមានការពេញនិយមខ្លាំងក្លាពីសំណាក់យុវវ័យថែមទៀតផង។ សម្រាប់ទីផ្សារស្មាតហ្វូន NOKIA ពិភពលោកវិញ ក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់ TOP 10 ថែមទៀត! វាពិតជាអស្ចារ្យមែនទែន!
NOKIA តែងតែនាំយកនូវបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយបំផុតសម្រាប់បំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្តែង ស្មាតហ្វូនជាច្រើនដែលកំពុងតែមានវត្តមាននៅលើទីផ្សារកម្ពុជាសុទ្ធសឹងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ចុងក្រោយបំផុតរបស់ Google និងការពង្រឹងសុវត្ថិភាពប្រចាំខែថែមទៀតផង។ NOKIA ផ្តោតទៅលើការរចនារូបរាងយ៉ាងល្អឥតខ្ចោះ ស៊ីវិល័យទាន់សម័យ និងទាក់ទាញបំផុតក្នុងការប្រើប្រាស់ថែមទៀត។ បើនិយាយអំពីតម្លៃវិញនោះ NOKIA គឺមានតម្លៃសមរម្យធូរថ្លៃជាងគេ ហើយអាចប្រើប្រាស់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសឆ្នាំថ្មីនេះ ក្រុមហ៊ុន NOKIA ក៏មានការលក់បញ្ចុះតម្លៃ និងការថែមជូនកាដូជាច្រើនផងដែរដូចជា៖
NOKIA 8 តម្លៃតែ $440
NOKIA 7 Plus តម្លៃតែ $399
NOKIA 6.1 Plus តម្លៃតែ $269 ថែមជូនកាបូបស្ពាយដ៏ស្រស់ស្អាត
Nokia 5.1 Plus តម្លៃត្រឹមតែ $219 ថែមជូនកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយថែមទៀត
Nokia 3.1 Plus (តម្លៃដើម $179) ចុះថ្លៃ $30 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ និងថែមជូនដបទឹកដ៏ស្រស់ស្អាតមួយទៀត
Nokia 2.1 ថ្មី ($115) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម
Nokia 210 ស៊េរីថ្មីតម្លៃត្រឹមតែ $34 លេងអ៊ីនធឺណិតបានដោយសេរី
Nokia 106 ស៊េរីថ្មីតម្លៃត្រឹមតែ $18 កាន់ថ្មជិតមួយខែ
សូមទទួលយកនូវបទពិសោធន៍ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS នៅថ្ងៃនេះជាមួយនឹងស្មាតហ្វូន NOKIA ឥឡូវនេះ។ អ្នកអាចរកទិញស្មាតហ្វូនស៊េរីថ្មីទាំងនេះបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុនខេធីអេច (KTH) នៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707