ព័ត៌មាន

ក្មេងប្រុសពីរនាក់អាយុ ១៤ ឆ្នាំហេគប្រព័ន្ធ WiFi នៅសាលាដើម្បីគេចពី​ការប្រឡង

និស្សិតពីរនាក់នៅវិទ្យាល័យ New Jersey  ហេគបណ្តាញ WiFi របស់សាលាជាច្រើនដង​ដើម្បី​គេពីការប្រឡង។ សិស្សពីរនាក់ត្រូវរងចោទប្រកាន់ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកុំព្យូទ័​រ ប៉ុន្តែ សាលា​​រៀនមិនបញ្ចេញឈ្មោះរបស់ពួកគេទេ។ ក្នុងករណីនេះ ពួកគេប្រើកម្មវិធីកុំព្យូទ័រ ឬកម្ម​វិធីកុំព្យួទ័របិទបណ្តាញវ៉ាយហ្វាយរបស់សាលារៀនទាំងស្រុងដើម្បីទទួលអាចគេចពីការប្រឡង។

 image

កម្មវិធីសិក្សារបស់សាលារៀនអាមេរិកគឺមានមូលដ្ឋានលើអ៊ីនធឺណិត បើមានការខ្វះ បណ្តាញ Wi- Fi នោះវាបង្ករការរំខានដល់ការងារប្រចាំថ្ងៃរបស់សិស្ស។ យោងតាម​​ប្រភព​​របាយ​​ការណ៍របស់ NJ បង្ហាញឱ្យដឹងថា និស្សិតដែលគេសម្ភាសនៅពេលរសៀលថ្ងៃចន្ទ​ប្រាប់ថា គេជឿថាក្មេងប្រុសៗប្រើកម្មវិធីបម្លែងវ៉ាយហ្វាយ ឬកម្មវិធីមួយដើម្បី បញ្ជូនចរាចរ​ច្រើនទៅ Router ដែលអាចឱ្យប្រព័ន្ធគាំងនាំ ឱ្យសិស្សមិនអាចតភ្ជាប់អ៊ីនធឺណិត​នៅពេល ដែលសិស្សចូលរៀន ឬធ្វើកិច្ចការសាលា ឬប្រឡងលើកុំព្យូទ័ររបស់ពួកគេ។ សិស្សម្នាក់ ក្នុងថ្នាក់ទី១០ នៅវិទ្យាល័យស្ថិតក្នុងចំណោមសិស្ស ចំនួន ៦៣៤ នាក់និយាយថា “ថ្ងៃមួយយើងត្រូវធ្វើកិច្ចការលើ Chromebook របស់​យើង ប៉ុន្តែយើងមិនអាចធ្វើសកម្ម​ភាព​អ្វីទាំងអស់ក្នុងថ្នាក់ ដោយសារតែមានការបិទវ៉ាយហ្វាយ” ។

image

វាធ្វើឱ្យប៉ះពាល់ដល់សិស្សនៅ​ក្នុង​ថ្នាក់ទាំងអស់»។ អគ្គនាយកសាលារៀនលោក Jennifer Montesano មានប្រសាសន៍​នៅថ្ងៃចន្ទថា “ការភ្ជាប់ Wi-Fi របស់យើងត្រូវគេហេគក្នុងរយៈ​ពេល​មួយសប្តាហ៍កន្លងទៅ ហើយ​ពេ​​លនេះវាមានដំណើរឡើងវិញហើយ”។ សិស្សផ្សេងទៀត​និយាយថា ប្រសិនបើអ្នក​មិនចង់​ធ្វើតេស្តទេ​អ្នកនឹងចាត់ការ ព្រោះគាត់មិនមែនជាមនុស្សតែម្នាក់គត់ដែល​មិនចង់ធ្វើតេ ស្តនោះទេគឺគ្រប់គ្នានៅក្នុងថ្នាក់ទាំងអស់ក៏មិនចង់ដែរ យោងតាម​របាយការណ៍របស់ NJ ។