ព័ត៌មាន

T-Mobile បញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy Fold នឹងដាក់លក់នៅថ្ងៃទី ២៥ ខែមេសានេះ

T-Mobile នឹងក្លាយជាក្រុមហ៊ុនចែកចាយស្មាតហ្វូន Galaxy Fold ដំបូងបំផុតប៉ុន្តែវាមិនមានតម្លៃថោកនោះទេ។ ដូចអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចង្អុលបង្ហាញកាលពីពីរខែមុននេះ ស្មាតហ្វូន Galaxy Fold នេះអាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុន AT&T និង T-Mobile ។

 image

តាមការបញ្ជាក់របស់ T-Mobile នោះ ស្មាតហ្វូន​ Samsung Galaxy Fold អាចរកទិញបានចាប់ពីថ្ងៃទី ២៥ ខែមេសាខាងមុខនេះ ប៉ុន្តែអ្នកអាចរកទិញវាបាននៅតាមហាងចែកចាយរបស់ T-Mobile stores នៅថ្ងៃទី ២៦ ខែមេសា។ ប្រសិនបើអ្នកចង់ទិញស្មាតហ្វូន Galaxy Fold វាមានពណ៌ប្រផេះ Space Silver ដែលមានរ៉េមទំហំ 12GB /512GB ។

image

T-Mobile មិនទាន់បញ្ជាក់អំពីតម្លៃរបស់វានៅឡើយទេ។ ប៉ុន្តែស្មាតហ្វូន Galaxy Fold ដែលនឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិកគឺមានតម្លៃយ៉ាងហោចណាស់ក៏ $1,980 ផងដែរ។ វាមានអេក្រង់ទំហំ 7.3-inch Infinity Flex display នៅខាងក្នុង និងអេក្រង់ខាងក្រៅទំហំ 4.6-inch ៕