ព័ត៌មាន

Nokia 9, Nokia 4.2 និង Nokia 3.2 គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនដែលទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock

សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន​Nokia ជាច្រើនគឺមិនទាន់មានកម្មវិធី Software សម្រាប់ដំណើរការនូវមុខងារ face unlock នៅឡើយទេ។ កាលពីពេលមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា​HMD Global របស់ហ្វាំងឡង់ប្រកាសកាលពីពេលមុននេះថា ខ្លួននឹងនាំយកនូវបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូនរបស់ខ្លួន។

 image

ជាមួយនឹងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia ចំនួន ៣ ស៊េរីថ្មីនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ចង់អោយអ្នកប្រើប្រាស់នៅទូទាំងពិភពលោកអាចដំណើរការនូវមុខងារទាំងនេះនៅលើស្មាតហ្វូន Nokia ។ ក្រុមហ៊ុន​ HMD Global ប្រកាសថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុន Sensory ដែលផ្តោតទៅលើបច្ចេកវិទ្យា TrulySecure facial recognition សម្រាប់ស្មាតហ្វូន Nokia ទាំង ៣ ម៉ូដែលនេះ។

image

នៅពេលដែលកម្មវិធី software នេះដាក់អោយដំណើរការនេះ អ្នកប្រើប្រាស់របស់ស្មាតហ្វូន Nokia 9 PureView, Nokia 4.2 និង Nokia 3.2 អាចធ្វើការដោះសោរស្មាតហ្វូនរបស់ពួកគេតាមរយៈបច្ចេកវិទ្យា facial recognition ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Sensory បច្ចេកវិទ្យា TrulySecure technology គឺជាបច្ចេកវិទ្យា FIDO certified biometric authentication technology ដែលអាចសម្គាល់ទៅលើមុខរបស់អ្នកប្រើប្រាស់បានលឿនបំផុត។

បច្ចេកវិទ្យានេះគឺស្ថិតនៅពីក្រោយបច្ចេកវិទ្យា Face Unlock ដែលអាចធ្វើការសម្គាល់ទៅលើផ្ទៃមុខបានដល់ទៅ 99.999% នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Sensory ។ នៅខែក្រោយនេះ ក្រុមហ៊ុន Sensory នឹងនាំយកនូវបច្ចេកវិទ្យានេះសម្រាប់ស្មាតហ្វូនជាច្រើនទៀតរបស់ Nokia នាពេលអនាគតសម្រាប់បច្ចេកវិទ្យា Face Unlock នេះ៕