ព័ត៌មាន

Nokia 7.1 បញ្ចុះតម្លៃដល់ទៅ $50 នៅក្នុងសហរដ្ឋអាមេរិក

HMD Global ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់ដែលស្ថិតនៅពីក្រោយការផលិតស្មាតហ្វូន Nokia នោះពេលនេះក៏នាំយកនូវស្មាតហ្វូនជាច្រើនទៅកាន់សហរដ្ឋអាមេរិក។ ស្មាតហ្វូននេះមានតម្លៃសមរម្យក្នងការប្រើប្រាស់ ហើយវាក៏មានការលក់បញ្ចុះតម្លៃផងដែរសម្រាប់អតិថិជនដែលប្រាថ្នាចង់ប្រើប្រាស់ស្មាតហ្វូន Nokia នេះ។

 image

ស្មាតហ្វូន Nokia 7.1 ពេលនេះដាក់លក់ហើយនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងតម្លៃត្រឹមតែ $350 ហើយពេលនេះវាក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ $50 ដែលមិនធ្លាប់មានពីមុនមកនោះទេ។ អ្នកអាចរកទិញស្មាតហ្វូននេះបាននៅលើ Amazon, Best Buy និង B&H ។

image

សម្រាប់ក្រុមហ៊ុនចែកចាយទាំង ៣ ធំៗរបស់សហរដ្ឋអាមេរិកគឺលក់ស្មាតហ្វូននេះជាប្រភេទ Unlocked ថែមទៀត។ វាអាចដំណើរការបាននៅលើ GSM carriers ដូចជា AT&T, Cricket និង T-Mobile ។ ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាត និងប្រើប្រាស់ស៊ីមពីរថែមទៀត!