ព័ត៌មាន

NOKIA 1 PLUS ពេលនេះដាក់លក់ហើយនៅក្នុងចក្រភពអង់គ្លេស និងអូស្ត្រាលី

ស្មាតហ្វូន Android Go ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅថ្ងៃនេះក៏ដាក់លក់ហើយនៅក្នុងចក្រភពអង់គ្លេស និងអូស្ត្រាលី។ ស្មាតហ្វូន Nokia 1 Plus ត្រូវបានប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC19 កាលពីខែកុម្ភៈឆ្នាំមុននេះជាមួយនឹងអេក្រង់ទំហំ 5.45″ screen, 1GB RAM, 8GB storage, 2500mAh, កាមេរ៉ាខាងក្រោយ 8MP, កាមេរ៉ាខាងមុខ 5MP, ប្រព័ន្ធប្រតិបត្តិការAndroid Pie GO និងសម្បកខាងក្រោយដែលអាចដោះចេញបានថែមទៀត។

 image

អ្នកអាចរកទិញស្មាតហ្វូន Nokia 1 Plus នេះនៅក្នុងចក្រភពអង់គ្លេសនៅក្នុងតម្លៃ £89.99 (103 euros) តាមរយៈហាងលក់រាយ Carphone Warehouse, EE, Amazon, O2, John Lewis និងជាច្រើនទៀត។

image

នៅក្នុងប្រទេសអូស្ត្រាលី ស្មាតហ្វូន Nokia 1 Plus នេះលក់នៅក្នុងតម្លៃ 169 AUD (107 euros) ប៉ុន្តែសម្រាប់ហាង Vodafone លក់វានៅក្នុងតម្លៃ 129 AUD ប្រសិនបើអ្នកទិញស៊ីមតម្លៃ 30 AUD ៕