ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia បង្កើតនូវរោងចក្រសម្រាប់ពេលអនាគតនៅ OULU

Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមយដែលកំពុងតែឈានមុខគេទៅលើវិស័យបដិវត្តន៍នៃឧស្សាហកម្មចំណាត់ថ្នាក់លេខរៀងទី ៤ នៅក្នុងបណ្តាញ 5G networks ។ បច្ចេកវិទ្យា 5G នេះមិនមែនគ្រាន់តែមានល្បឿនលឿនសម្រាប់ការដោនឡូតនោះទេ ប៉ុន្តែបច្ចេកវិទ្យា 5G networks នេះក៏មានសក្តានុពលខ្លាំងក្លានៅក្នុងការកែប្រែទៅលើឧស្សាហកម្មនេះផងដែរ ហើយក្រុមហ៊ុនបច្ចេកវិទ្យា​Nokia ក៏ដឹងអំពីរឿងនេះផងដែរ។

វិធីដ៏ល្អប្រសើរក្នុងការតេស្តទៅលើលទ្ធភាពនៃបច្ចេកវិទ្យា 5G networks នេះគឺការកែប្រែនៅក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួនសម្រាប់ពេលអនាគតនោះ។ រោងចក្រ Oulu របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះគឺជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការបង្កើតនូវ 5G radios ហើយក្រុមហ៊ុនក៏ធ្វើតេស្តទៅលើ Network សម្រាប់ពេលអនាគតផងដែរ។

សម្រាប់បណ្តាញ 5G radios នេះអាចធ្វើការតភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើននៅលើបណ្តាញ Network នេះ ហើយវាក៏ឈានទៅដល់ផ្នែកស្វ័យប្រវត្តិ និងប្រសិទ្ធិភាពកាន់តែប្រសើរនៅក្នុងរោងចក្រនេះថែមទៀតផង។ បច្ចុប្បន្ននេះ រោងចក្រនេះធ្វើការតភ្ជាប់តាមរយៈបណ្តាញ 4G networks ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គិតថា ការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្ម 5G នេះនៅក្នុងរោងចក្រ Oulu នេះគឺជាបច្ចេកវិទ្យានៃប្រតិបត្តិការដូចនៅក្នុងឆ្នាំ ២១១៩ ខាងមុខនេះ៕

image

image

image

image

image