ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើបញ្ហានៃអេក្រង់របស់ Galaxy Fold

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាទទួលបានមេរៀនម្តងហើយទៅលើបញ្ហារបស់ស្មាតហ្វូន Galaxy note 7 ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy Fold នេះមិនមែនមានរឿងដដែលកើតឡើងទៀតនោះទេ។ អ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ពិភពលោកនេះគឺ វាមានបញ្ហាទៅលើអេក្រង់របស់ស្មាតហ្វូនដែលអាចបត់បាននេះ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបើកទទួលនូវការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold នេះកាលពីសប្តាហ៍មុននេះ ហើយស្មាតហ្វូនដែលមានតម្លៃថ្លៃនេះក៏លក់អស់រលីងតែម្តងនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះបិទនូវទំព័រនៃការកម្មង់ទិញមុនត្រឹមតែ ២០០០០០ គ្រឿងប៉ុណ្ណោះសម្រាប់ការទិញនៅជំហានដំបូងនេះ។ ស្មាតហ្វូន Galaxy Fold គឺមានតម្លៃថ្លៃ ដូចនេះ ក្រុមហ៊ុន​Samsung ពិតជាបានធ្វើតេស្តទៅលើសមត្ថភាព និងអេក្រង់របស់ស្មាតហ្វូននេះរួចជាក់ជាមិនខាន។

image

រហូតមកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ចេញនូវ Galaxy Fold Review នៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះក៏ផ្តល់នូវស្មាតហ្វូនគំរូសម្រាប់ការធ្វើតេស្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ The Verge, CNBC, Bloomberg Marques MKBHD Brownlee ក៏បញ្ចេញនូវការរាយការណ៍មួយនៅថ្ងៃនេះដែលបញ្ជាក់ថា ស្មាតហ្វូន Galaxy Fold នេះគឺមានបញ្ហាក្រោយការប្រើប្រាស់បានតែមួយថ្ងៃប៉ុណ្ណោះ។

អ្នកខ្លះក៏រាយការណ៍អំពីបញ្ហាក្រោយការប្រើប្រាស់ប្រហែលជា ២ ម៉ោងដែលអេក្រង់របស់ស្មាតហ្វូនGalaxy Fold នេះគឺមានបញ្ហាមិនអាចប្រើប្រាស់បានដោយសារតែ Pixels របស់វាងងឹតនៅលើអេក្រង់ OLED Panel នេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung ក៏ធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះហើយ!

In other cases, the phone&#039s display would gradually turn black or the polymer layer that protects the screen would start to peel off. Samsung has failed to inform journalists and influencers that the polymer layer, which looks exactly like a regular screen protector, should not be removed because that would certainly damage the display.

Yet, some of them removed the polymer layer, thus damaging the display. However, the problem starts with the layer peeling off by itself, so the issue still needs to be addressed by Samsung.