ព័ត៌មាន

រូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន Apple iPhone 11 និង iPhone 11 Max ត្រូវទម្លាយ

នៅថ្ងៃនេះ វាមានការបែកធ្លាយនូវរូបរាងថ្មីរបស់ស្មាតហ្វូន 2019 iPhones របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ។ សមាជិកនៅក្នុង Weibo ក៏ធ្វើការបង្ហោះនូវរូបភាពពីរសន្លឹកតាមរយៈ SlashLeaks នៅថ្ងៃនេះជាមួយនឹងការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូន iPhone 11 និង iPhone 11 Max ។

 image

ផ្អែកទៅលើគំរូដែលបែកធ្លាយនេះ វាមានការបង្ហាញនូវកាមេរ៉ារូបរាង ៤ ជ្រុងនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះហើយវាមានការភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដែលមានទំហំ 14MP primary camera, 10MP camera telephoto lens និង Time of Flight (ToF) sensor ។ ទិន្នន័យនេះអាចក្លាយជាការពិតដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Apple អាចនឹងប្រើប្រាស់នូវ Face ID សម្រាប់កាមេរ៉ាខាងក្រោយ និងមុខងារ Augmented Reality (AR) ជាច្រើនទៀត។

image

នៅដើមខែនេះ របាយការណ៍មួយចេញពីប្រទេសជប៉ុនបញ្ជាក់ថា iPhone 11 Max និង iPhone 11 អាចនឹងមានអេក្រង់ OLED panelsទំហំ 6.5-inches និង 6.1-inches ។ សម្រាប់ស្មាតហ្វូន iPhone XR ដែលមានអេក្រង់ LCD (Liquid Retina) display នៅមិនទាន់ដឹងទំហំនៅឡើយទេ។ ប្រភពដែលអាចទុកចិត្តបានចេញពីអ្នកវិភាគ Ming-Chi Kuo និយាយថា យើងអាចមើលឃើញនូវ 2019 iPhones នេះនឹងមានទំហំដូចគ្នាទៅនឹង 2018 iPhones ផងដែរគឺមានទំហំ 6.4-inch iPhone 11 Max, 5.8-inch iPhone 11 និង 6.1-inch iPhone XR (2019) ៕