ព័ត៌មាន

Apple 5G iPhone នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២០ ហើយប្រើប្រាស់ម៉ូដឹមរបស់ Samsung ថែមទៀត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Qualcomm ដើម្បីទិញនូវម៉ូដឹម  5G modem សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន​5G iPhones របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ធ្លាប់ព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Intel, Samsung ឬ Huawei ប៉ុន្តែក្រុមហ៊ុនទាំងនេះធ្វើការបដិសេធ។

ខណៈពេលដែលក្រុមហ៊ុន Huawei និង Intel ដកខ្លួនហើយនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm និង Samsung អាចជាជម្រើសក្នុងការផ្គត់ផ្គង់ទៅលើស្មាតហ្វូន 5G របស់ក្រុមហ៊ុន Apple នៅពេលអនាគតផងដែរ។ ក្រុមហ៊ុន Intel​ នៅមិនទាន់ធ្វើការអភិវឌ្ឍទៅលើម៉ូដឹម 5G modem នៅឡើយទេ ខណៈពេលដែលពេលនេះក្រុមហ៊ុន​Qualcomm បានធ្វើការដោះស្រាយបញ្ហាជាមួយនឹងក្រុមហ៊ុន Apple ហើយនោះ។

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា អ្នកតំណាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងអំឡុងកម្មវិធី Analyst Summit 2019 និយាយថា ពួកគេគ្មានទំនាក់ទំនងទៅលើការផ្គត់ផ្គង់នូវម៉ូដឹម  5G modems ទៅកាន់ក្រុមហ៊ុន​Apple នោះទេ។ ថ្មីៗនេះ Huawei ធ្វើការបដិសេធក្នុងការផ្គត់ផ្គង់ម៉ូដឹម  Exynos 5100 5G modem របស់ខ្លួនទៅកាន់ក្រុមហ៊ុន Apple ផងដែរ៕

image

image