ព័ត៌មាន

ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតទ្រទ្រង់ទៅលើការប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន China Unicom

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Qualcomm ប្រកាសបង្ហាញនៅថ្ងៃចន្ទនេះថា ខ្លួននឹងទ្រទ្រង់ទៅលើការប្រកាសបង្ហាញវត្តមាននៃបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន China Unicom នៅក្នុងទីផ្សារស្មាតហ្វូនធំបំផុតនៅលើពិភពលោកនេះ។ បន្ទះឈីប Snapdragon 855 Mobile Platform និង Snapdragon X50 5G modem chip ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm នឹងប្រើប្រាស់នៅលើស្មាតហ្វូន 5G ដែលធ្វើការផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា nubia, OnePlus, Oppo, Vivo, Xiaomi និង ZTE ។

ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន China Unicom និយាយថា វាគឺជាក្រុមហ៊ុនចែកចាយរបស់ចិនដំបូងបំផុតដែលប្រកាសបង្ហាញថា ខ្លួននឹងផ្តល់នូវសេវាកម្ម 5G wireless សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅទីនេះ។

ចាប់ផ្តើមពីថ្ងៃស្អែកនេះ និងការដំណើរការចាប់ផ្តើមពីថ្ងៃទី ២៥ ខែមេសានេះ ក្រុមហ៊ុន Qualcomm, China Unicom និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតមានគម្រោងក្នុងការប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G នេះនៅក្នុងព្រឹត្តិការណ៍ 2019 China Unicom Partner Conference នៅក្នុងទីក្រុងស៊ាងហៃ។ ការប្រកាសបង្ហាញនេះនឹងមានការបង្ហាញអំពីទំនាក់ទំនងនៃ OTA connections ដែលធ្វើការប្រើប្រាស់នូវបណ្តាញ 5G network របស់ក្រុមហ៊ុន China Unicom និងឧបករណ៍ជាច្រើនទៀតដែលប្រើប្រាស់នូវដំណោះស្រាយ 5G របស់ក្រុមហ៊ុន Qualcomm នេះផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះមានការបង្ហាញអំពី HD video streaming, cloud gaming, web browsing realtime sharing data រវាងឧបករណ៍ជាច្រើន និង Cloud តាមរយៈបណ្តាញ​ 5G network នេះ៕

image

image