ព័ត៌មាន

Huawei Mate X នឹងមិនធ្វើការពន្យារពេលដូច Galaxy Fold នោះទេ!

ស្មាតហ្វូនស៊េរីថ្មី​ Samsung Galaxy Fold គឺមានការពន្យារពេលនៅក្នុងពេលថ្មីៗនេះដោយសារតែវាមានបញ្ហាទៅលើអេក្រង់ ប៉ុន្តែវាហាក់ដូចជាស្មាតហ្វូនដែលអាចបត់បាន Huawei Mate X នេះគឺនៅតែត្រៀមខ្លួនក្នុងការដាក់លក់នៅក្នុងខែមិថុនាខាងមុខនេះ។

បន្ទាប់ពីការប្រកាសកាលពីម្សិលមិញនេះរបស់ក្រុមហ៊ុន Samsung នោះ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Huawei Mate X អាចនឹងមានការពន្យារពេលរហូតដល់ខែកញ្ញានេះដោយសារតែវាមានបញ្ហាជាច្រើន និងការធានាទៅលើភាពធន់របស់វានោះ ប៉ុន្តែនៅថ្ងៃនេះប្រភពចេញពីប្រទេសចិនបញ្ជាក់ទៅកាន់ Phoenix Technology ថា រឿងនេះគឺមិនពិតនោះទេ ហើយវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ ស្មាតហ្វូនដែលអាចបត់បាននេះនឹងដាក់លក់នៅក្នុងខែមិថុនាតាមការគ្រោងទុក។

សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូន Huawei Mate X នេះគឺមានការចោទសួរសំណួរជាច្រើននៅពេលដែលវាបង្ហាញខ្លួនជាលើកដំបូងនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ដែលអាចបត់បាន OLED Panel ដែលមានផ្លាស្ទិកស្ថិតនៅស្រទាប់ខាងលើដែលងាយនឹងឆ្កូតមែនទែន។ យ៉ាងណាមិញ ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ជឿជាក់ទៅលើការរចនារូបរាងរបស់ស្មាតហ្វូននេះ ហើយវាគ្មានហេតុផលក្នុងការពន្យារពេលនោះទេ៕

image

image