ព័ត៌មាន

Nokia 9 PureView បញ្ចុះតម្លៃដល់ទៅ $100 នៅលើ Amazon

Nokia 9 PureView គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុនបច្ចេក Nokiaដែលភ្ជាប់ជាមួយនឹងកាមេរ៉ា ៥ គ្រាប់នៅខាងក្រោយ ហើយវាពិតជាផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូនកម្រិតខ្ពស់នេះគឺមានលក្ខណៈពិសេសជាច្រើនសម្រាប់ធ្វើការប្រើប្រាស់ថែមទៀតផផង។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6-inch OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 2880 x 1440 pixels ហើយវាក៏មានរ៉េម និងម៉េមូរីខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។ ពេលនេះ ស្មាតហ្វូននេះមានការលក់បញ្ចុះតម្លៃរហូតដល់ទៅ $100 នៅលើ Amazon ។

ការលក់បញ្ចុះតម្លៃរបស់ក្រុមហ៊ុន Amazon នេះនឹងធ្វើអោយតម្លៃរបស់ស្មាតហ្វូន Nokia នេះស្ថិតនៅទាបជាងតម្លៃរបស់ស្មាតហ្វូន Galaxy S10e របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ខណៈពេលដែលវាមានកាមេរ៉ាដល់ទៅ 5 គ្រាប់នៅផ្នែកខាងក្រោយនោះ។ ស្មាតហ្វូន Nokia 9 PureView ក៏មានការពង្រឹងទៅលើសមត្ថភាពនៃ software updates ផងដែរ៕

 image

image