Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Samsung ធ្វើការពន្យារពេលការដាក់លក់ស្មាតហ្វូន Galaxy Fold នៅក្នុងសហរដ្ឋអាមេរិកយ៉ាងហោចណាស់មួយខែ

April 23
10:21 pm 2019
Like and Share this page:

បន្ទាប់ពីការពន្យារពេលទៅលើការដាក់លក់ស្មាតហ្វុនដែលអាចបត់បាន Galaxy Fold នៅក្នុងព្រឹត្តិការណ៍ជាច្រើននៅក្នុងអាស៊ីនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsungពេលនេះបញ្ជាក់ថា ស្មាតហ្វូនដែលអាចបតបាននេះនឹងមិនទាន់ដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនោះទេរហូតដល់ថ្ងៃទី ២៦​ខែមេសានេះ នេះបើតាមការប្រកាសកាលពីពេលមុននេះ។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ធ្វើការពន្យារពេលទៅលើការដាក់លក់ស្មាតហ្វូន Galaxy Fold នៅក្នុងសហរដ្ឋអាមេរិកផងដែរដោយសារតែបញ្ហាដែលកើតឡើងដោយសារតែការ Review ជាច្រើននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមមនុស្ស ២០០០ នាក់ដែលបានធ្វើការកម្មង់ទិញរួចហើយនៅលើស្មាតហ្វូន Samsung Galaxy Fold នៅក្នុងសហរដ្ឋអាមេរិកនោះ អ្នកនឹងមិនទាន់ទទួលបានស្មាតហ្វូននេះនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានជូនដំណឹងទៅកាន់អតិថិជនដែលធ្វើការកម្មង់ទិញស្មាតហ្វូនដែលអាចបត់បានអំពីការពន្យារពេលរបស់វា។

“កាលពីសប្ដាហ៍មុនយើងបានចែករំលែកផ្នែកផលិតកម្មដំបូងរបស់ស្មាតហ្វូន Galaxy Fold មួយចំនួនជាមួយអ្នកត្រួតពិនិត្យជាច្រើននៅសហរដ្ឋអាមេរិក។ អ្នក Review ជាច្រើនបានចែករំលែកជាមួយយើងពីបញ្ហាមួយចំនួនដែលកើតឡើងនៅលើស្មាតហ្វូននេះ។ យើងចង់ឱ្យអតិថិជនរបស់យើងមានបទពិសោធន៏ល្អបំផុតដែលជាមូលហេតុដែលបន្ទាប់ពីការផ្តល់យោបល់ដំបូងនេះ ហើយយើងបានសម្រេចចិត្តពន្យាពេលការចេញលក់ Galaxy Fold ដើម្បីឱ្យប្រាកដថាវាមានកំរិតស្តង់ដារខ្ពស់បំផុត”៕

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2587
Yesterday : 13835
This Month : 274512
Last Month : 445999
Total Visitor : 22190958