ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រមូលនូវ Galaxy Fold ដែលបញ្ជូនទៅកាន់អ្នកសារព័ត៌មានទាំងអស់ត្រឡប់មកវិញដើម្បីធ្វើការស៊ើបអង្កេត

ស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តសា្មតហ្វូន។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងបានលឺដំណឹងជាច្រើនអំពីស្មាតហ្វូន Galaxy Fold ដែលអាចបត់បាននេះស្ថិតនៅក្នុងដំណាក់កាលនៃការ Upgrade កាន់តែប្រសើរឡើងផងដែរ។

សម្រាប់អ្នក Review ដែលទទួលបានស្មាតហ្វូន Galaxy Fold នេះមុនពេលដែលដាក់លក់ជាផ្លូវការនោះ ពួកគេក៏បញ្ចេញនូវមតិយោបល់ជាច្រើនពីភាពវិជ្ជមាន និងផលអវិជ្ជមានបណ្តាលមកពីមានបញ្ហាទៅលើអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ ដោយសារតែសង្កេតឃើញមានបញ្ហានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបើកនូវកម្មង់ទិញមុនសម្រាប់មួយចំនួនប៉ុណ្ណោះ។

វាមានការទម្លាយនូវស្មាតហ្វុន Galaxy Fold ដែលអាចបត់បាននេះជាមួយនឹងបញ្ហានៅលើអេក្រង់ ក្រោយមកទៀតក្រុមហ៊ុន Samsung នេះស្រាវជ្រាវឃើញថា វាមានបញ្ហាដោយសារតែអ្នក Review នេះធ្វើការបកនូវស្រទាប់ខាងលើរបស់ស្មាតហ្វូនដែលអាចបត់បាននេះចេញ ដូចនេះវាក៏មានបញ្ហានៅលើអេក្រង់របស់ស្មាតហ្វូន Galaxy Fold នេះ។ ពេលនេះ​ ក្រុមហ៊ុន Samsung ក៏ប្រកាសប្រមូលមកវិញនូវស្មាតហ្វូន Galaxy Fold ទាំងអស់ពីអ្នកសារព័ត៌មានដើម្បីធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះផងដែរ៕

image

image

image