Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

Ambient Mode ថ្មីរបស់ទូរទស្សន៏ Samsung QLED ពិតជាផ្តល់ឲ្យអ្នកលោកនូវសោភ័ណ្ឌភាពដ៏ប្រណិតសម្រាប់គេហដ្ឋាន

April 24
01:59 pm 2019
Like and Share this page:

ស្របពេលដែលបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងការផ្តល់ជូនការរស់នៅកាន់តែងាយស្រួលនោះក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកយក្សសាមសុង ក៏បានធ្វើការប្រកាស និងផ្តល់ជូននូវភាពអស្ចារ្យនៃទូរទស្សន៍ QLED ដ៏វៃឆ្លាតបំផុតជាមួយនឹងមុខងារ Ambient Mode ថ្មីរបស់ខ្លួន។ ហើយសម្រាប់មុខងារ Ambient Mode ថ្មីនេះដែរគឺពិតជាអាចផ្តល់នូវប្រណីតភាព និងការទាក់ទាញបំផុតសម្រាប់គេហដ្ឋានក៏ដូចជាបន្ទប់ទទួលភ្ញៀវរបស់អ្នកបាន។ ជាក់ស្តែងវាអាចផ្លាស់ប្តូរអេក្រង់ទូរទស្សន៍សាមសុង QLED របស់អ្នកទៅជាស៊ុមរូបភាព ឬអាចបំលែងឱ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងផ្ទៃជញ្ជាំងរបស់អ្នកបានផងដែរដោយប្រើប្រាស់ថាមពលតិចបំផុត។

គួរបញ្ជាក់ផងដែរថាមុខងារ Ambient Mode ថ្មី ដែលមាននៅក្នុងទូរទស្សន៍ សាមសុង QLED នេះគឺត្រូវបានបង្កើតឡើងយ៉ាងល្អឥតខ្ចោះពីសិល្បៈករល្បីៗជាច្រើនរូបជុំវិញពិភពលោកដូចជា៖ Tali Lennox និង Scholten & Baijings ជាដើម។ បន្ថែមលើសពីនេះទៀតនោះ លោក  Jongsuk Choo ដែលជាអនុប្រធាននាយកប្រតិបត្តិផ្នែក Visual Display Business នៃក្រុមហ៊ុនអេឡិចត្រូនិក សាមសុង បានមានប្រសាសន៍ថា “ យើងពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវមុខងា Ambient Mode ថ្មីនេះសម្រាប់អតិថិជនទាំងអស់ដែលមិនគ្រាន់តែបន្ថែមភាពស្រស់ស្អាតដ៏ល្អឯកសម្រាប់អេក្រង់ទូរទស្សន៍នៅពេលបិទប៉ុនណោះទេប៉ុន្តែថែមទាំងធ្វើឱ្យបែបផែនជីវិតកាន់តែរស់រវើក និងទាន់សម័យផងដែរ”។

*** ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍នៃជីវិតដ៏រស់រវើកជាមួយនឹងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ លោកអ្នកក៏អាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232

image

image

image

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3488
Yesterday : 8460
This Month : 122302
Last Month : 240762
Total Visitor : 18076814