ព័ត៌មាន

លេខសម្ងាត់ Wi-Fi ជាង ២ លានបែកធ្លាយតាមរយៈកម្មវិធី Wi-Fi​ Hotspot Finder App

កម្មវិធី Wi-Fi hotspot មានលេខកូដ Wi-Fi ចំនួនច្រើនជាងពីរលានដងពីប្រព័ន្ធទិន្នន័យ​ ដែល​មិន​ត្រូវបានការពារ។ កម្មវិធីនេះមានឈ្មោះថា WiFi Finder អ្នកប្រើប្រាស់រាប់ពាន់នាក់​ទាញយកដើម្បីកំណត់ទីតាំង និងតភ្ជាប់ជាមួយ Wi-Fi hotspots ដោយមានផ្ទុកពាក្យសម្ងាត់ Wi-Fi  និងព័ត៌មានបញ្ជាក់អត្តសញ្ញាណផងដែរ។

វាអនុញ្ញាតឱ្យអ្នកប្រើទទួល​ការចូល​ដំណើរ​ការដោយគ្មានការអនុញ្ញាតចំពោះបណ្តាញ Wi-Fi សាធារណៈ​ និងឯកជន ដោយអាចឱ្យ​ម្ចាស់​​បណ្តាញផ្តល់នូវព័ត៌មានសម្ងាត់ Wi-Fi របស់ពួកគេសម្រាប់ការតភ្ជាប់សាធារណៈ​ដោយមិន​ចាំ​បាច់ទទួលការអនុញ្ញាតិពីពួកគេ។ យោងតាមប្រភពព័ត៌មាន ​​Techcrunch ​កម្ម​វិធី​បញ្ចេញ​លេខកូដបណ្តាញចំនួនច្រើនជាងពីរលាននាក់ ពី​ប្រព័ន្ធទិន្នន័យ​ដែលមិនមានកិច្ចការពារ។

កំណត់ត្រានោះមានឈ្មោះបណ្តាញ Wi-Fi ទីតាំងភូមិសាស្ដ្រ BSSID និងពាក្យសម្ងាត់​ដែលគេរក្សាទុកជាអត្ថបទធម្មតា។ មូលដ្ឋានទិន្នន័យត្រូវគេបើកចំហជាសារធារណៈ ដែល អនុញ្ញាតឱ្យមានការចូលដំណើរការលើមាតិកា និងការទាញយកជាដុំ។ យោងទៅតាមអ្នក អភិវឌ្ឍន៍កម្ម វិធីកម្មវិធីផ្ដល់តែពាក្យសម្ងាត់ដល់សារធារណៈ ប៉ុន្ដែទិន្នន័យ​បង្ហាញមួយចំ​នួនពាក់ព័ន្ធទៅនឹងពាក្យសម្ងាត់របស់បណ្ដាញវ៉ាយហ្វាយតាមផ្ទះត្រូវគេរក្សាទុក។ ។

ផលប៉ះពាល់នេះបង្កឱ្យមានការគំរាមកំហែងដ៏ធ្ងន់ធ្ងរដោយអ្នកវាយប្រហារអាចប្រើពាក្យសម្ងាត់ដើម្បីចូលទៅកាន់បណ្តាញតាមផ្ទះនិងកែប្រែការកំណត់រ៉ោតទ័រ(router ) ដើម្បីដឹកនាំមេរោគ​តាមរយៈម៉ាស៊ីនបម្រើ ដែលមានគ្រោះថ្នាក់ និងការកំណត់អត្តសញ្ញាណទិន្ន័យសំខាន់។

បច្ចេក​វិទ្យា Techcrunch បញ្ជាក់ឱ្យដឹងថា ប្រព័ន្ធទិន្នន័យដែលគេលាក់មានព័ត៌មាន​ទំនាក់​ទំនងសម្រាប់ម្ចាស់បណ្ដាញវ៉ាយហ្វាយណាមួយ ប៉ុន្តែទីតាំងភូមិសាស្រ្តនៃបណ្តាញ Wi-Fi នីមួយៗមានជាប់ទាក់ទងគ្នានៅលើផែនទីនៅក្នុងតំបន់លំនៅដ្ឋានទាំងស្រុង ឬកន្លែងដែល​គ្មាន​អា​ជីវកម្ម។ ចំណុចចូលប្រើវ៉ាយហ្វាយគឺជាចំនុចចូលរបស់ពួកហេគឃ័រដើម្បីធ្វើការការ​កំណត់ពាក្យសម្ងាត់  រកពាក្យសម្ងាត់ដើម ឬចែករំលែកពាក្យសម្ងាត់ ដែលវាសុទ្ធតែ​អាច​បង្ករ​ផលប៉ះពាល់ដល់សុវត្ថិភាពបណ្តាញ។តាមរយៈការអាចភ្ជាប់ទៅប្រព័ន្ធវ៉ាយហ្វាយ ពួកហេគ​ឃ័រអាចចូលប្រព័ន្ធរបស់អ្នកប្រើប្រាស់ដោយផ្ទាល់ហើយអាចជ្រៀតចូលទៅក្នុងបណ្តាញ។

image

image