ព័ត៌មាន

FBI បិទចោលនូវ Dark Web Search Site DeepDotWeb ដ៏ពេញនិយមបំផុតដោយសារតែការលាងលុយ

អាជ្ញាធររឹបអូសគេហទំព័រ DeepDotWeb ដែលជាផ្នែកមួយនៃប្រតិបត្តិការ​អន្តរជាតិដែល​ពាក់ព័ន្ធនឹង FBI, Europol និងភ្នាក់ងារពង្រឹងច្បាប់សហព័ន្ធមកពីប្រទេស​អាឡឺម៉ង់ អ៊ីស្រា​អែល ហូឡង់ និងប្រេស៊ីល។  អាជ្ញាធរអាមេរិកចោទប្រកាន់អ្នកគ្រប់គ្រងគេហទំព័រចំនួនពីរ​នាក់  ហើយអាជ្ញាធរអនុវត្តច្បាប់ និងតុលាការរឹបអូសយកគេហទំព័រនោះ។ ​

ពលរដ្ឋ​អ៊ី​ស្រា​អែលចំនួនពីរនាក់ត្រូវគេចាប់ខ្លួនពីបទសង្ស័យថា ពួកគេជាប្រតិបត្តិករលើគេហទំព័រ​ដើម្បី​រកប្រាក់រាប់លានដុល្លារពីការបង្កើតគេហទំព័រងងឹត។  DeepDotWeb ជាកម្មសិទ្ធិ​និងដំណើរ ការដោយជនសង្ស័យពីរនាក់ចាប់តាំងពីឆ្នាំ២០១៣ ហើយគេហទំព័រនេះបង្កើតបណ្តាញទីផ្សារ​ងងឹតជាច្រើនដែលលក់គ្រឿងញៀន អាវុធ ឧបករណ៍ហេគ និងសេវាកម្មខុស​ច្បាប់ដទៃ​ទៀត​។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរបង្ហាញថា ពួកគេទទួលទំហំប៊ីតជាង ៨, ១៥០ bitcoins ដែល​មានតម្លៃប្រហែល ៧,៥ លានអឺរ៉ូយោងទៅតាមតម្លៃជួញដូរ bitcoin នាពេល​បច្ចុប្បន្ន។ ពួកគេចែកចាយលុយ bitcoin ទៅគណនី bitcoin ផ្សេងទៀត ​និងបន្ទាប់មក​ទៅកាន់ គណនីធនាគារដែលពួកគេគ្រប់គ្រងក្នុងនាមក្រុមហ៊ុនជាការលាក់បាំង។

នៅដើមខែ​នេះអាជ្ញា ធរបិទទីផ្សារងងឹតលើពិភពលោកដែលធំជាងគេលំដាប់ទី២ នៅលើពិភពលោក​ និងចាប់ខ្លួន​អ្នក​ផ្គត់ផ្គង់នាំមុខចំនួនពីរនាក់ទៀត។ ក្រោយពីអាជ្ញាធរហ្វាំងឡង់ដណ្ដើមយក​ទីផ្សារ​​ងងឹត​ផ្សេងទៀតមានឈ្មោះថា  Silkkitie ដែលជាផ្សារជួញដូរទំនិញខុសច្បាប់ ហើយ​ទីផ្សារងងឹត​នេះមានសកម្មចាប់ពីឆ្នាំ២០១៣។

image

image