ព័ត៌មាន

ការហេគ Binance​– ក្រុមហេគឃ័រលួចទឹកប្រាក់ Bitcoin ច្រើនជាង 40 លានដុល្លារអាមេរិក

ហេគឃ័រដែលហេគលើក្រុមហ៊ុនប្តូររូបិយប័ណ Binance ត្រូវគេហេគលួចប្រាក់៧,០០០  Bitcoin ដែលមានតម្លៃច្រើនជាង ៤០ លានដុល្លារ។ ហេគឃ័រប្រើ​ប្រាស់ វិធីសាស្ត្រវាយប្រហារជាច្រើ​ន​រួមមានការលួចបន្លំដោយប្រើមេរោគ និងការវាយប្រហារផ្សេងៗ។  តាមរយៈវិធីសាស្ត្រ​លួច ហេគឃ័រទទួលលេខកូដ API   កូដ២ និងព័ត៌មានផ្សេងទៀត​ដែលអាច​មាន​ដើម្បី​ដក BTC ពីកាបូប។

ក្រុមហេគឃ័រដកហូតប្រាក់ចំនួន ៧,០៧៤ BTC ក្នុងប្រតិបត្តិការ​មួយដង ហើយវាត្រូវគេបំបែកដោយគណនីច្រើន។ យោងទៅតាមប្រភពព័ត៌មាន​ក្រុមហ៊ុន​បង្ហាញ ថា កត្តានោះគឺជាប្រតិបត្តិការតែមួយគត់ដែលរងផលប៉ះពាល់។  វាបង្កផលប៉ះពាល់ដល់​កា​បូប​ក្តៅ BTC (មានប្រហែល២% នៃចំនួនសរុបរបស់ BTC) ។

កាបូបទាំងអស់របស់​យើងគឺ​មាន​សុវត្ថិភាព និងគ្មានគ្រោះថ្នាក់។ ” ក្រុមហេគឃ័រប្រើវិធីសាស្រ្តទំនើបដើម្បីបច្ចៀសការ​ត្រួតពិនិត្យសន្តិសុខ ដែលដាក់ដោយក្រុមហ៊ុន Binance ហើយក្រុមហ៊ុនមិនអាច​បញ្ឈប់ប្រតិ​បត្តិកាដកប្រាក់មុននឹងគេដកប្រាក់នោះទេ។”នៅពេលដែលមានប្រតិបត្តិការដកប្រាក់មានការជូនដំណឹងជាច្រើននៅក្នុងប្រព័ន្ធរបស់យើង។ យើងបញ្ឈប់លើការដកប្រាក់​ទាំងអស់ភ្លាមៗ​ »។ ​

Binance និយាយថា ​ការបាត់បង់នេះនឹងត្រូវភ្នាក់ងារមូលនិធិទ្រព្យសម្បត្តិសុវត្ថិភាព​ដោះស្រាយបញ្ហាហើយពុំមានមូលនិធិរបស់អ្នកប្រើប្រាស់ណាមួយរងផលប៉ះពាល់ទេ។ យើង​ត្រូវ​តែ​ធ្វើ​ការត្រួតពិនិត្យលើផ្នែកសុវត្ថិភាពឱ្យហ្មត់ចត់។​ ការពិនិត្យមើលផ្នែកសុវត្ថិភាព​នឹង​​បញ្ចូលលើគ្រប់​ផ្នែកទាំងអស់របស់ប្រព័ន្ធនិងទិន្នន័យរបស់យើងដែលមានទំហំធំ។ យើងប៉ាន់​ស្មានថា ​ការងារនេះនឹងចំណាយរយៈពេល១សប្តាហ៍»។ នៅពេលពិនិត្យ​ឡើងវិញ​លើ​បញ្ហា​សន្តិ​សុខការដាក់​ប្រាក់បញ្ញើ និងដកប្រាក់នឹងត្រូវគេផ្អាក។ សេចក្តីថ្លែងការណ៍របស់ Binance និយាយថា “យើងសូមអំពាវនាវឱ្យមានការយោគយល់នៅក្នុងស្ថានភាពលំបាកនេះ” ។

image

image