ព័ត៌មាន

តើអ្វីទៅជា Google Assistant?តើមុខងារនេះមានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះទៅនៅលើ Nokia 4.2?

តើអ្នកដឹងទេថា Google កំពុងតែយកឈ្នះទៅលើប្រព័ន្ធជំនួយការឆ្លាតវៃ Alexa, Siri និង Cortana តាមរយៈជំនួយការឆ្លាតវៃដ៏ពិសេសរបស់ខ្លួនដែលមានឈ្មោះថា Google Assistant ។ ជំនួយការឆ្លាតវៃនេះដាក់ដំណើរការជាលើកដំបូងបំផុតនៅក្នុងឆ្នាំ ២០១៦ ហើយវាគឺនាំយកនូវមុខងារកាន់តែឆ្លាតវៃដែលជំនួយការផ្សេងមិនអាចប្រៀបផ្ទឹមបាននោះទេ។

image

នៅក្នុងការដាក់អោយដំណើរការរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ Google មិនមែនត្រឹមតែផលិតសម្រាប់ប្រើប្រាស់នៅលើ Hardware របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ធ្វើការសហការជាមួយនឹងដៃគូជាច្រើនទៀតរបស់ខ្លួនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនលំដាប់ពិភពលោក Nokia របស់ហ្វាំងឡង់ក្នុងការបំពាក់នូវមុខងារនេះនៅលើ Nokia 4.2 ស៊េរីថ្មីដ៏ស្រស់ស្អាតបំផុតផងដែរ។

តើអ្វីទៅជា Google Assistant? នេះគឺជាជំនួយការឆ្លាតវៃដែលបញ្ជាជាសំឡេងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ។ អ្នកអាចធ្វើការបញ្ជាទៅលើមុខងារនេះបានតាមរយៈការនិយាយថា “OK Google” ឬ “Hey, Google” សម្រាប់ធ្វើរឿងរ៉ាវជាច្រើនដូចជាការបញ្ជូនសារ ការឆែកមើលការណាត់ជួប និងជាច្រើនទៀតនៅលើស្មាតហ្វូន Android របស់អ្នក។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុត ហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។

Google Assistant អាចធ្វើការសម្គាល់ច្បាស់លាស់ទៅលើម្ចាស់សំឡេងរបស់វា ដូចនេះគ្មានអ្នកណាដែលអាចបញ្ជាស្មាតហ្វូននេះក្រៅពីអ្នកបាននោះទេ។ ដោយសារតែ Google Assistant មានភាពឆ្លាតវៃបែបនេះ វាអាចធ្វើការឆ្លើយតបនៅក្នុងទម្រង់ដ៏ឆ្លាតវៃបំផុតប្រៀបបីដូចជាអ្នកកំពុងតែទទួលបាននូវសេវាកម្មពីអ្នកជំនាញព័ត៌មានអឹញ្ចឹងដែរ។

Nokia 4.2 មានការរចនារូបរាងយ៉ាងប្រណិតស្រស់ស្អាតកម្រាស់ស្តើងត្រឹមតែ 8.4mm កញ្ចក់កោងដ៏ប្រណិត 2.5D ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដែលអ្នកពិតជាមានអារម្មណ៍ស្និទ្ធិសា្នលបំផុតនៅពេលដែលបានកាន់ស្មាតហ្វូននេះនៅក្នុងដៃនោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.71″ HD+ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជាមួយនឹងការនាំយកនូវមុខងារអាប់ដេតសុវត្ថិភាពប្រចាំខែថែមទៀត ដូចនេះស្មាតហ្វូនរបស់អ្នកមិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងដំណើរការលឿនថែមទៀត។ Nokia 4.2 នេះភ្ជាប់កាមេរ៉ាខាងមុខ 8 MP និងបច្ចេកវិទ្យា Face Unlock ថែមទៀត។

របៀបប្រើប្រាស់ Google Assistant នៅលើ Nokia 4.2

សម្រាប់ Google Assistant នៅលើស្មាតហ្វូន Nokia 4.2 នេះអាចដំណើរការទៅលើមុខងារសកម្មភាពផ្សេងៗគ្នាអាស្រ័យទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បាន។

  • ចុចសង្កត់នៅលើប៊ូតុងនេះម្តងសម្រាប់អោយ Google Assistant ជួយអ្នកដូចជាការបង្ហាញផ្លូវ ខល ស្តាប់តន្រ្តី ឬឆ្លើយខលជាដើមដែលវាពិតជាលឿនមែនទែន។

  • ចុចសង្កត់នៅលើប៊ូតុងនេះពីរដងសម្រាប់ទទួលបាននូវពត៌មានសំខាន់ និងឆ្លាតវៃដែលចាំបាច់សម្រាប់ថ្ងៃនេះដូចជាព័ត៌មាននៃការធ្វើដំណើរ វិក័យបត្រដែលត្រូវបង់ ឬការប្រជុំជាច្រើនទៀតដែលមាននៅក្នុងប្រតិទិនរបស់អ្នកជាដើម។

  • ការចុចសង្កត់នៅលើប៊ូតុងនេះអោយជាប់ អ្នកអាចដំណើរការនូវ Walkie-Talkie Mode ដែល Google Assistant ស្តាប់នូវសំណើររបស់អ្នករហូតទាល់តែអ្នកលែងដៃរបស់អ្នកចេញពីប៊ូតុងនេះ។

 image

តើ Google Assistant អាចធ្វើអ្វីបានខ្លះ?

Google Assistant អាច៖

  • ការគ្រប់គ្រងទៅលើស្មាតហ្វូន និង Smart Home របស់អ្នក

  • ការចូលទៅស្វែងរកព័ត៌មានចេញពីប្រតិទិនរបស់អ្នក និងព័ត៌មានជាច្រើនទៀត

  • ការស្វែងរកព័ត៌មាននៅលើអនឡាញដូចជាការកក់ញាំអាហារ អាកាសធាតុ និងព័ត៌មានជាដើម

  • ការគ្រប់គ្រងទៅលើតន្រ្តី

  • ការភ្ជាប់ទៅកាន់ Chromecast ឬឧបករណ៍ជាច្រើនទៀត

  • ការដំណើរការទៅលើ Timers និង Reminders

  • ការបង្កើតនូវការប្រជុំ និងការផ្ញើសារ

  • ការបើកកម្មវិធី Apps នៅលើស្មាតហ្វូន

  • ការអានសារ Notifications សម្រាប់អ្នក

  • ការបកប្រែភាសានិយាយភ្លាមៗ Real-Time Translations និងជាច្រើនទៀត។

 សរុបមក Google Assistant ពិតជាអស្ចារ្យ និងអ៊ែមមែនទែន!!! តើនៅចាំអីទៀត? ទិញ Nokia 4.2 ភ្លាមទៅភ្ជាប់ស្រេចជាមួយនឹង Google Assistant តម្លៃពិសេសធូរថ្លៃត្រឹមតែ $169 តែប៉ុណ្ណោះដែលលោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image

image

image

image

image

image