ព័ត៌មាន

តើអ្នកដឹងទេ HMD​ ពេលនេះមានអាយុកាល ៣ ឆ្នាំហើយ!

ប្រសិនបើអ្នកឆែកមើលទៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន HMD Global នោះ ហើយអ្នកឆែកមើលទៅលើការចាប់ផ្តើមរបស់ក្រុមហ៊ុននេះគឺនៅថ្ងៃទី ១៨ ខែឧសភានេះ ហើយគិតមកដល់ខែនេះ ក្រុមហ៊ុននេះមានអាយុកាល ៣ ឆ្នាំហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់នេះនាំយកនូវស្មាតហ្វូន Nokia ជាច្រើនស៊េរីមកកាន់ទីផ្សារ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia តែងតែធ្វើការអបអរសាទរទៅលើខួបរបស់ខ្លួននៅថ្ងៃទី ១ ខែធ្នូនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមនូវអាជីវកម្មរបស់ខ្លួនវិញនោះ។ ប៉ុន្តែសម្រាប់ថ្ងៃទី ១៨ ខែឧសភាទើបជាថ្ងៃចាប់ផ្តើមនៃអាជីវកម្មពិតប្រាកដរបស់ក្រុមហ៊ុននេះ។

នៅក្នុងរយៈពេល ៣ ឆ្នាំនេះ ក្រុមហ៊ុន HMD នាំយកនូវស្មាតហ្វូន Nokia ជាច្រើនវាយលុកទៅលើទីផ្សារនោះ។ ស្មាតហ្វូន Nokia ចាប់ផ្តើមងើបមុខឡើងវិញនៅលើទីផ្សារ ហើយសរុប ៣ ឆ្នាំនេះ ក្រុមហ៊ុនបញ្ចេញនូវស្មាតហ្វូនបានចំនួន ២៣ ម៉ូដែល និង ១២ Feature Phones ៕

 image

image