ព័ត៌មាន

មកទិញឱ្យទាន់! ថេបប្លេត Samsung Galaxy Tab A 2019 ដាក់លក់ក្នុងប្រទេសកម្ពុជាហើយ!

ពិតជារំភើប និងអស្ចារ្យមែនទែន! មកទល់ពេលនេះចំនួនអ្នកនិយមប្រើប្រាស់ថេប្លេតរបស់ សាមសុង នៅតែហក់ឡើងកាន់តែខ្លាំង! ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនក៏បានដាក់លក់ជាផ្លូវការនូវ Samsung Galaxy Tab A 2019 ។ គួរំឭកថា Samsung Galaxy Tab A 2019 នេះគឺជាថេប្លេតដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំាង និងធ្វើឱ្យអតិថិជនទាំងអស់រង់ចាំយ៉ាងតក់ក្រហល់បំផុតដោយពួកគាត់តែងតែធ្វើការសាកសួរ ដល់ក្រុមហ៊ុនថាតើពេលណាដែលម៉ូឌែលនេះនឹងមកដល់ និងដាក់លក់ក្នុងប្រទេសកម្ពុជាយើង។

ដើម្បីឆ្លើយតប និងបំពេញតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនទាំងអស់ក្រុមហ៊ុនក៏មិនបង្អង់យូរដោយធ្វើការដាក់លក់ជូនអតិថិជននៅថ្ងៃនេះតែម្តងក្នុងតម្លៃត្រឹមតែ 319 ដុល្លារប៉ុណ្ណោះ!! ចំពោះតម្លៃនេះផងដែរអតិថិជនទាំងអស់ពិតជាមានចម្ងល់ថាតើ Samsung Galaxy Tab A 2019 តម្លៃត្រឹមតែប៉ុនណេះនឹងមានចំណុចពិសេសអ្វីប្លែកខ្លះ និងអស្ចារ្យជាងមុនប៉ុនណានោះ! ដូច្នេះសូមមកមើលចំណុចខ្លាំង និងទំនើបទាន់សម័យទាំងអស់គ្នា!

 ***លក្ខណៈសម្បត្តិ និងចំណុចពិសេសៗរបស់ Samsung Galaxy Tab A 2019 ៖

– កម្រាស់៖      7.5 mm ស្តើងជាងមុន

– ទម្ងន់៖      470g ស្រាលជាងមុន

– រូបរាង៖      ស្តើង ស្រាល ស្រោបដោយលោហៈរលោងស្អាតធន់

– អេក្រង់៖    ធំជាងមុន ភ្លឺច្បាស់ល្អ និងមានទំហំ 10.1 អ៊ីញ បង្ហាញរូបភាពក្នុង  កម្រិត   1920 x 1200 (224 ppi) ស្ទើរតែគ្មានគែម!

– កាមេរ៉ាមុខ៖      8MP

– កាមេរ៉ាក្រោយ៖    5MP

– រន្ធបំពងសំឡេង៖    Dual Stereo Speaker ដោយ Dolby Atmos 3D Effect ឮលាន់បុករងំល្អ

– ប្រព័ន្ធប្រតិបត្តិការ៖    Lassen O+ (Octa 2 x 1.8 GHz + 6 x 1.6 GHz)

– អង្គចងចាំ(រ៉េម)៖    3GB

– អង្គផ្ទុក(រ៉ូម)៖    32GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB

– ថាមពលថ្ម៖      6,150 mAh

– ជម្រើស 3 ពណ៌៖    ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌មាស

 មិនទាន់អស់ទេ! ចំណុចដែលរឹតតែពិសេសសម្រាប់ Samsung Galaxy Tab A 2019 នេះគឺអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍យ៉ាងរីករាយក្នុងការមើលរូបភាព ទស្សនាខ្សែភាពយន្ត និងការលេងហ្គេមកម្សាន្តនានា! ជាពិសេសក៏មានបំពាក់ជាមួយនឹងមុខងារ Kids Home ដែលអាចឱ្យកូនៗរបស់លោកអ្នករីករាយជាមួយនឹងការកម្សាន្តព្រមទាំងការពារពួកគេពីការប្រើប្រាស់ខុសបែបបទថែមទាំងការពារការបាត់បង់ឯកសារឳពុកម្តាយពេលក្មេងលេងថេបប្លេតបានផងដែរ។ រីឯមុខងារ Family Group Share វិញគឺផ្តល់ភាពងាយស្រួល និងភាពរីករាយក្នុងការចែករំលែកនូវ រូបថត ប្រតិទិន ការកត់ចំណាំ ឬការរំឭកផ្សេងៗបានយ៉ាងងាយផងដែរ!

 ដូច្នេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេតដែលល្អបំផុតសម្រាប់អតិថិជនទាំងអស់! នៅចាំអីទៀត? ប្រញាប់ឡើងតំលៃល្អ អត្ថប្រយោជន៍ច្រើន ប្រយ័ត្នទិញអត់ទាន់គេ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

image

image

image