ព័ត៌មាន

ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជនចំនួន 4.545 នាក់របស់កម្មវិធី TalkTalk រកឃើញតាមអ៊ីនធឺណិត

ទិន្នន័យដែលអាចមើលឃើញតាមអ៊ីនធឺរណិតរួមមានឈ្មោះពេញ អាស័យដ្ឋាន អ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងពត៌មានលំអិតអំពីធនាគារ។​  ពត៌មានទាំងនោះទំនងជាធ្លាយលើបណ្តាញអ៊ីន​ធឺរណិត​ចាប់តាំង​ពីមានការបំពានកើតឡើងនៅឆ្នាំ២០១៥ ។ ក្នុងការបរាជ័យផ្នែកសុវត្ថិភាពដ៏សំខាន់​មួយ  កម្មវិធី Talk​Talk លាតត្រដាងនូវព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៤៥៤៥ នាក់នៅលើអ៊ីនធឺរណិត។ ទិន្ន័យ​របស់អតិថិជន​ទាំងនោះគឺជាផ្នែកមួយរបស់ទិន្ន័យដែលរងការរំលោភបំពានទិន្នន័យនៅ២០១៥ របស់​ក្រុម​ហ៊ុន។

តើមានអ្វីកើតឡើង?

អតិថិជនមួយចំនួនប្រាប់ភ្នាក់ងារ BBC Watchdog Live ថាពត៌មានរបស់ពួកគេត្រូវកម្មវិធី TalkTalk ធ្វើឱ្យ​បែក​ធ្លាយ។ ក្រៅពីនេះ អតិថិជនរបស់ BBC ធ្វើការស៊ើបអង្កេតបញ្ហានេះ។ នៅពេលធ្វើការស៊ើបអង្កេត​គេរកឃើញថា ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ៤៥៤៥ នាក់មាននៅលើអ៊ីនធឺរណិតក្រោយពី មានការស្វែងរកលើ Google។ ព័ត៌មាននេះទំនងជាមាននៅលើអ៊ីនធឺរណិតចាប់​តាំងពីការ​រំលោភបំពាន ដែលបង្ករផលប៉ះពាល់ដល់អតិថិជនចំនួនជិត ១៥៧,០០០ នាក់។

តើមានទាក់ទងនឹងទិន្នន័យអ្វីខ្លះ?

ទិន្នន័យដែលអាចមើលឃើញតាមអ៊ីនធឺរណិតរួមមានឈ្មោះពេញ អាស័យដ្ឋាន អ៊ីម៉ែល  ​ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទលេខអតិថិជនបស់ TalkTalk និងព័ត៌មានលម្អិតអំពីធនាគារ។

តើក្រុមហ៊ុនឆ្លើយតបយ៉ាងណា?

នៅពេលដែលបង្ហាញជាមួយការរកឃើញពីការស៊ើបអង្កេតរបស់ BBC  ក្រុមTalkTalk និយាយថា វាគឺជា កំហុសពិតប្រាកដ ហើយបន្ថែមថា ក្រុមរបស់ខ្លួនផ្ញើលិខិតសុំទោសទៅអតិថិជន​ដែលទទួលរង​ផលប៉ះ​ពាល់រួចរាល់។

ការស៊ើបអង្កេតថ្មីមួយបង្ហាញថាអតិថិជនចំនួន ៤៥៤៥ នាក់អាចទទួលការជូនដំណឹង​មិនត្រឹមត្រូវ​ពាក់​ព័ន្ធនឹងហេតុការណ៍នេះ។ នេះគឺជាកំហុសពិតប្រាកដហើយយើងសរសេរជាលាយលក្ខណ៍សុំទោស​ដល់អ្នក​ដែលរងគ្រោះ។ អតិថិជនចំនួន ៩៩,៩ ភាគរយទទួលការជូនដំណឹងត្រឹមត្រូវនៅឆ្នាំ២០១៥។​​​ ឧប្បទ្វហេតុ​ក្នុងឆ្នាំ ២០១៥  ពុំបណ្តាលឱ្យមានការបាត់បង់ហិរញ្ញវត្ថុផ្ទាល់​របស់អតិថិ​ជនទេ នេះយោងប្រភពព័ត៌​មានពីBBC។ លើសពីនេះទៀតក្រុមហ៊ុនក៏អះអាងថាផ្តល់ជូននូវសេវាត្រួតពិនិត្យឥណទានឥតគិតថ្លៃដើម្បីការពារបុគ្គលដែលទទួលរងផលប៉ះពាល់ពីការក្លែងបន្លំ។

image

image