ព័ត៌មាន

បុរសម្នាក់ប្តឹងប៉ូលិសឡើងតុលាការពីបទប្រើបច្ចេកទេសស្កេនមុខដោយគ្មានការអនុញ្ញាត

នេះជាលើកដំបូងដែលប៉ូលីសនៅក្នុង U.K. នឹងការពារការប្រើបច្ចេកវិទ្យាស្គាល់មុខរបស់ពួកគេនៅក្នុង តុលាការ។ បុគ្គលិកការិយាល័យរបស់អង់គ្លេសលោក Ed Bridges អះអាងថាប៉ូលីស South Wales ស្កេនមុខរបស់គាត់យ៉ាងហោចណាស់ពីរដងដោយគ្មានការអនុញ្ញាតពីគាត់។ លោកជឿថាការស្កេន ទាំងនេះរំលោភលើសិទ្ធិមនុស្សរបស់លោកដែលជាការអះអាងមួយដែលលោកនឹងបង្ហាញក្នុងអំឡុងពេលសវនាការរយៈពេល 3 ថ្ងៃដែលចាប់ផ្តើមនៅក្នុងទីក្រុង Cardiff កាលពីថ្ងៃអង្គារហើយប្រសិនបើ តុលាការយល់ស្របជាមួយ Bridges សេចក្តីសម្រេចអាចផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវការប្រើប្រាស់ ច្បាប់នាពេលអនាគតអំពីការប្រើបច្ចេកវិទ្យាស្គាល់មុខ។

Bridges និយាយថាគាត់កត់សម្គាល់ឃើញថាប៉ូលីសស្កេនមុខរបស់គាត់នៅពេលគាត់ចេញទៅ ផ្សារទំនើបនៅ Cardiff នៅខែធ្នូ ឆ្នាំ2017។ លោក Bridges ប្រាប់ BBC News ថា “ខ្ញុំចេញពីការិ យាល័យទៅទិញឥវ៉ាន់នៅតាមដងវិថីបុណ្យណូអែលហើយនៅតាមផ្លូវដើរផ្សារដោយថ្មើរជើងនៅទី ក្រុង Cardiff”។ “នៅពេលដែលខ្ញុំឲ្យទៅជិតមើលអក្សរ” បច្ចេកទេសទទួលស្គាល់ផ្ទៃមុខដោយស្វ័យ ប្រវត្តិ” នៅលើឡាន នៅពេលនោះព័ត៌មានរបស់ខ្ញុំត្រូវប្រមូលរួចហើយ។ “លោកបន្ថែមថា: “សកម្មភាពនោះរំលោភដល់ភាពឯកជនរបស់ខ្ញុំ”។ Bridges និយាយថាការស្កេនពិនិត្យលើកទី 2 កើតឡើងខណៈពេលដែលគាត់ចូលរួមបាតុកម្ម។

ដោយមានការគាំទ្រពីអង្គការសិទ្ធិមនុស្ស Liberty លោក Bridges បង្កើតយុទ្ធនាការដោយមានការ ចូលរួមពីមនុស្សជាច្រើននាក់ដើម្បីប្រមូលប្រាក់ឡើងតុលាការ។ មេធាវីរបស់ Liberty លោក Megan Goulding និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “បច្ចេកវិទ្យាទទួលស្គាល់ផ្ទៃមុខចាប់យក ទិន្នន័យ biometric របស់យើងដោយគ្មានការយល់ដឹង ឬការព្រមព្រៀងពីយើងធ្វើឱ្យមានការរំលោភ សិទ្ធិឯកជនរបស់យើង”។

“វាគឺជាការរើសអើងហើយនាំយើងឈានឆ្ពោះទៅរកការត្រួតពិនិត្យជាប្រចាំ នៅកន្លែងណាដែលយើងទៅធ្វើមូលដ្ឋានគ្រឹះផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយអំណាចរដ្ឋ និងការ ផ្លាស់ប្តូរទីកន្លែងសាធារណៈ។ វាជាកម្មសិទ្ធិរបស់នគរបាល ហើយនៅតាមផ្លូវមិនមែនជាកន្លែងរបស់ យើងទេ”។  នេះជាករណីលើកដំបូងដែលអង់គ្លេសប្រើច្បាប់ក្នុងការរឹតបន្តឹងពីការប្រើបច្ចេកវិទ្យា ទទួលស្គាល់ផ្ទៃមុខដូច្នេះបើតុលាការយល់ស្របជាមួយ Bridges និង Liberty វានឹងបង្កើតគំរូដែលអាច បង្កើតអនាគតនៃចម្រូងចម្រាសបច្ចេកវិទ្យា (controversial technology) នៅទូទាំងប្រទេស។

image

image