ព័ត៌មាន

កម្មវិធី Tor Browser សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ចេញជាផ្លូវការនៅក្នុង App Store

កម្មវិធី Tor Browser ដែលជាកម្មវិធីរុករក (Browser) ផ្តោតលើភាពឯកជនបំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតមកដល់ Google Play Store ដើម្បីឱ្យអ្នកទាញយកហើយ។គម្រោង Tor ប្រកាសកាលពីថ្ងៃអង្គារនូវការចេញផ្សាយជាផ្លូវការជាលើកដំបូងនៃកម្មវិធី Browser ដែលមានសុវត្ថិភាពបំផុតរបស់ខ្លួនសម្រាប់ឧបករណ៍ Android ដែលមានឈ្មោះថា Tor Browser 8.5 ដែលអ្នកអាចទាញយកដោយឥតគិតថ្លៃនៅលើ Google Play Store ។

កម្មវិធីរុករក Tor ភាគច្រើនត្រូវប្រើដោយមនុស្សដែលផ្តោតលើភាពជាឯកជន សកម្មជន អ្នកកាសែត និងសូម្បីតែក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតក៏ប្រើដែរ ដើម្បីចៀសវាងការត្រួតពិនិត្យរបស់រដ្ឋាភិបាល។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកមើលអ៊ីនធ័រណែតដោយលាក់អាសយដ្ឋាន IP និងអត្តសញ្ញាណរបស់ពួកគេ។ការចូលប្រើបណ្ដាញជាជនអនាមិកត្រូវគេរកឃើញនៅលើប្រព័ន្ធប្រតិបត្តិការ Android ពីមុនតែតាមរយៈកម្មវិធីឬកម្មវិធីរុករកផ្សេងទៀតដូចជាកម្មវិធី Orbot / Orfox ន្តែឥឡូវនេះអ្នកអាចប្រើកម្មវិធីរុករក Tor ផ្លូវការដែលបង្កើតនៅលើ Firefox។

ការបង្កើត អាល់ហ្វា (alpha) ដំបូងគេរបស់ Tor Browser ត្រូវចេញផ្សាយដោយ Tor Project កាលពីខែកញ្ញាឆ្នាំមុនហើយតាំងពីពេលនោះមកអ្នកអភិវឌ្ឍន៍ប្រឹងប្រែងធ្វើការដើម្បីផ្តល់នូវការការពារដូចគ្នានឹងអ្នកប្រើនៅ desktop និងលើប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។ក្រៅពីការចេញផ្សាយរបស់គម្រោងរបស់ Android ពួកក៏ប្រកាសពីការចេញនូវលក្ខណៈពិសេសថ្មីមួយចំនួននៅក្នុងកំណែកម្មវិធីរុករកថ្មីបំផុតដូចជាបន្ថែមស្លាកសញ្ញាថ្មីនិងចំណុចទាក់ទាញអ្នកប្រើ។

ក្រុមហ៊ុនក៏និយាយផងដែរថាកម្មវិធីរុករក Tor នៅតែបន្តបាត់ខ្លួនក្នុង iOS ព្រោះថា Apple នៅតែបន្តដាក់កំហិតលើគ្រប់កម្មវិធីរុករករបស់ភាគីទីបីហើយបង្ខំឱ្យក្រុមហ៊ុនរុករកនានាប្រើប្រាស់ម៉ាស៊ីនផ្ទាល់ខ្លួនរបស់ខ្លួន។

image

image