ព័ត៌មាន

តិចអត់ដឹងថា Nokia 4.2 ភ្ជាប់ជាមួយបច្ចេកវិទ្យាស្កេនមុខ Face Unlock និងប៊ូតុងជំនួយការឆ្លាតវៃ Google Assistant ទៅ!

តើអ្នកដឹងទេថា ស្មាតហ្វូនស៊េរីថ្មី Nokia 4.2 ឆ្នាំ ២០១៩ នេះមានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនដែលមិនធ្លាប់មានពីមុនមកនោះទេនៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia។ នេះស្មាតហ្វូននេះមានការរចនាយ៉ាងស្រស់ស្អាតជាមួយនឹងតួខ្លួនកញ្ចក់មុខក្រោយយ៉ាងប្រណិត រួមជាមួយនឹងប្រជ្រុយតំណក់ទឹកភ្នែក (tear-drop notch) ថែមទៀតដែលផ្តល់នូវកម្រិតនៃអេក្រង់ធំក្នុងការទស្សនា ការកម្សាន្ត និងការលេងហ្គេមកាន់តែអស្ចារ្យមួយកម្រិតទៀត។

បច្ចេកវិទ្យាស្កេនមុខដោះសោរ ឬ Face Unlock គឺជាបច្ចេកវិទ្យាមួយដែលជួយសម្រួលក្នុងការដោះសោរស្មាតហ្វូនបានលឿនដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់នោះទេ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Nokia 4.2 ក៏បំពាក់នូវកាមេរ៉ាខាងមុខ 8 MP ជាមួយនឹងបច្ចេកវិទ្យា Face Unlock ដោះសោរស្មាតហ្វូននេះបានលឿនបំផុត ហើយវាក៏ជាមុខងារសម្រាប់ធ្វើការការពារទិន្នន័យរបស់អ្នកបានថែមទៀត។ គ្រាន់តែក្រឡេកមើលវាភ្លាម ដោះសោរភ្លែត លឿនណាស់ អ៊ែមក្នុងការប្រើប្រាស់ណាស់!​ Nokia 4.2 ក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរសម្រាប់ការពារទិន្នន័យសំខាន់ៗរបស់អ្នកផងដែរ។

អ្វីដែលអស្ចារ្យជាងនេះទៀតនោះ Nokia 4.2 សមត្ថភាពខ្លាំងមិនធម្មតានោះទេដោយសារតែវាភ្ជាប់ជាមួយនឹងភ្លើងបញ្ចូនសារសំខាន់ Notification LED ដែលស្ថិតនៅលើប៊ូតុង Google Assistant ដូចនេះនៅពេលដែលអ្នកប្រើប្រាស់ឃើញមានភ្លើងនៅលើប៊ូតុង Google Assistant នោះ អ្នកនឹងដឹងថា មានអ្នកណាបញ្ចូនដំណឹងសំខាន់មកអ្នកជាក់ជាមិនខាន។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុត ហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។

Nokia 4.2 បំពាក់នូវកាមេរ៉ាភ្លោះខាងក្រោយទំហំ 13MP ជាមួយនឹង Depth Sensor អាចផ្តិតរូបភាពច្បាស់ស្រស់ស្អាត ព្រមទាំងមានការទទួលស្គាល់ដោយ Android Enterprise Recommended programme ថែមទៀត។ Nokia 4.2 គឺជាស្មាតហ្វូនប្រភេទ Android One ដែលមានន័យថា ស្មាតហ្វូននេះប្រើប្រាស់នូវ Android version ចុងក្រោយបំផុត និងការអាប់ដេតសុវត្ថិភាពជាប្រចាំខែរហូតទៅដល់រយៈពេលយ៉ាងតិច ៣ ឆ្នាំ។ បច្ចុប្បន្ននេះ Nokia 4.2 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ។ បើនិយាយអំពីថាមពលថ្មវិញ អ្នកណាៗក៏ដឹងថា Nokia ខ្លាំងរឿងថ្មនឹងដែរគឺកាន់បាន ២ ថ្ងៃឯណោះ!

កុំភ្លេចណា! Nokia 4.2 ស៊េរីថ្មីនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃសមរម្យត្រឹមតែ $169 និងថែមជូនកង្ហារដ៏ស្រស់ស្អាតមួយទៀត! តម្លៃនេះពិតជាទាបមែនទែនបើធៀបជាមួយនឹងទីផ្សារអន្តរជាតិនោះ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image

image

image